រញ្ជួយដីកម្រិត ៦.៩រ៉ិចទ័រ នៅហ្វីលីពីន សម្លាប់មនុស្សអស់ ២៦នាក់

ក្រុមអ្នកជួយសង្គ្រោះ បានឱ្យដឹងថា មនុស្សយ៉ាងតិច ២៦នាក់ស្លាប់ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦.៩រ៉ិចទ័រ វាយប្រហារចំកណ្តាលប្រទេសហ្វីលីពីន កាលពីល្ងាចថ្ងៃអង្គារ។

មន្ត្រីក្នុងតំបន់ មិនបានរាយការណ៍ពីជម្រៅនៃចំណុចកណ្ដាលនៃការរញ្ជួយនេះ នោះទេ។

ចំនួនអ្នកស្លាប់ចុងក្រោយ បានកើនឡើងដល់ ២៦ នាក់ ខណៈ ១៤៧ នាក់រងរបួស។ នេះបើយោងតាមក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិ៕

ដោយ៖ ពេជ្រ                          

Written by 

Related posts

Leave a Comment