លោកប្រធានាធិបតី Vladimir Zelensky បានរាយការណ៍ថា អាជ្ញាធរអ៊ុយក្រែន គ្រោងនឹងនាំចេញអាវុធប្រភេទមួយចំនួន ដែលមានច្រើនក្នុងឃ្លាំង ដើម្បីទទួលបានប្រាក់ទិញអាវុធដែលមានតម្រូវការមួយចំនួន។

លោក ហ្សេលេនស្គី បានលើកឡើងថា យើងឈានដល់កិច្ចព្រមព្រៀងរួចហើយ ដែលត្រូវនាំចេញទៅកាន់ប្រទេស និងតំបន់ចំនួនបួន៖ សហរដ្ឋអាមេរិក អឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្រ្វិក។ យើងនឹងរៀបចំកិច្ចព្រមព្រៀងដែលពាក់ព័ន្ធ។
យោងតាម លោក ហ្សេលេនស្គី អ៊ុយក្រែន នឹងនាំចេញប្រភេទអាវុធមួយចំនួនដែលមានច្រើនក្នុងឃ្លាំង ដើម្បីទទួលបានប្រាក់បន្ថែមសម្រាប់ផលិតអាវុធដែលខ្វះខាត។

ក្នុងពេលជាមួយគ្នានោះ ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន បានរាយការណ៍ដោយដកស្រង់ប្រភពនៅក្នុងក្រសួងការពារជាតិអ៊ុយក្រែនថា គណៈប្រតិភូមកពីទីក្រុងគៀវ ចាកចេញទៅសហរដ្ឋអាមេរិករួចហើយ ដើម្បីពិភាក្សាអំពីការផលិតយន្តហោះគ្មានមនុស្សបើករួមគ្នា។ ភាគីទាំងពីរគ្រោងពិភាក្សាគ្នាលើបញ្ហាបច្ចេកទេស៕

ដោយ៖ ពេជ្រ