លោក Indra Sjafri ត្រូវបានតែងតាំងជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិឥណ្ឌូនេស៊ីអាយុក្រោម២៣ឆ្នាំជាផ្លូវការ ដើម្បីត្រៀមការប្រកួតស៊ីហ្គេមឆ្នាំ២០២៥ នៅប្រទេសថៃ។ នេះបើយោងតាមអនុប្រធាន PSSI លោក Zainudin Amali បានបញ្ជាក់នៅមុននេះបន្តិច។
ក្រុម U-23 ឥណ្ឌូណេស៊ី នឹងប្រកួតដើម្បីការពារតំណែងម្ចាស់មេដាយមាស ក្រោយឈ្នះក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ នៅកម្ពុជា ក្រោមការដឹកនាំរបស់លោក Indra Sjafri ៕
