AC Milan បានបញ្ចប់កំណត់ត្រាលេងមិនចាញ់សោះរបស់ Napoli ​នៅ​លីគ

ក្រុម AC Milan បានបញ្ចប់កំណត់ត្រាលេងមិនចាញ់សោះរបស់ក្រុមការពារតំណែងជើងឯក Serie A ពពកស Napoli ក្នុងជ័យជម្នះ ២ទល់នឹង១ និងជាការបរាជ័យលើកដំបូងរបស់ Napoli ​ផងដែរ។

២គ្រាប់របស់ក្រុម AC Milan យប់មិញរកបានដោយកីឡាករ Saelemaekers ​ពេលចាប់ផ្តើមលេងបានតែ ៣នាទី និងប្រធានក្រុមជម្រើសជាតិអាមេរិក Christian Pulisic រកបាន ១គ្រាប់នៅនាទី៣១ ខណៈ១គ្រាប់របស់ Napoli រកបានដោយសមាជិកថ្មី Kevin De Bruyne ​ដោយបាល់ប៉េណាល់ទី ពីការបង្កកំហុសរបស់ Estupinan និងបានទទួលកាតក្រហមក្នុងនាទី៥៧។

តាមរយៈ ៣ពិន្ទុក្នុងដីនេះដែរ បានញាំងឱ្យក្រុមរបស់លោក Massimiliano Allegri ឡើងទៅឈរទីកំពូលតារាង Serie A ជាបណ្តោះអាសន្នវិញត្រឹមសប្តាហ៍ទី៥ ជើងទី១ ដោយមាន ១២ពិន្ទុស្មើគ្នាជាមួយក្រុមលេខ២ Napoli របស់លោក Antonio Conte ដោយសារឈ្នះគ្រាប់បាល់ចំណេញ៕

​​

Written by 

Related posts

Leave a Comment