សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA បានបង្ហាញរូបតំណាងផ្លូវការ (mascot) ចំនួន៣ ខុសៗគ្នា ដើម្បីសំគាល់ព្រឹតិ្តការណ៍ World Cup នាឆ្នាំក្រោយនេះ ដែលស្ថិតនៅទ្វីបអាមេរិក ប៉ែកខាងជើង។ រូបតំណាងផ្លូវការ ទាំង៣នោះរួមមាន សត្វកណ្តុរពណ៌ក្រហម តំណាងឱ្យម្ចាស់ផ្ទះកាណាដា នៅពេលសត្វខ្លាពណ៌ខៀវ តំណាងឱ្យម្ចាស់ផ្ទះមិចស៊ិក និងសត្វឥន្រ្ទីពណ៌ទឹកប៊ិច តំណាងឱ្យម្ចាស់ផ្ទះសហរដ្ឋអាមេរិក។
សូមបញ្ជាក់ផងថា គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នេះ កម្មវិធី World Cup 2026 ដែលរៀបចំនៅ ៣ប្រទេសជាលើកដំបូង ជំនាន់ទី២៣ ផងនោះ នៅសល់ត្រឹមតែ ១៩៥ថ្ងៃទៀតប៉ុណ្ណោះ ពោលគឺចាប់ផ្តើមពីថ្ងៃទី១១ ខែមិថុនា និងបញ្ចប់ទៅវិញនាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦៕
