តម្លៃ​ប្រេង​សកលធ្លាក់​ចុះវិញបន្តិច នៅថ្ងៃនេះ

តម្លៃប្រេងបានធ្លាក់ចុះ នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីកើនឡើងដល់កម្រិតខ្ពស់រយៈពេល ៧ សប្តាហ៍ ក្នុងអំឡុងការព្រួយបារម្ភការវាយប្រហាររបស់អ៊ុយក្រែនលើហេដ្ឋារចនាសម្ព័ន្ធថាមពលរុស្ស៊ី អាចរំខានដល់ការផ្គត់ផ្គង់។

ប្រេងឆៅ Brent Futures LCOc1 បានធ្លាក់ចុះ ១៨ សេន ឬ ០.២៦ ភាគរយ ស្មើនឹង ៦៩.១៣ ដុល្លារ ក្នុងមួយបារ៉ែល ខណៈប្រេងឆៅអាមេរិក West Texas Intermediate (WTI) CLc1 ធ្លាក់ចុះ ២០ សេន ឬ ០.៣១ ភាគរយ ស្មើនឹង ៦៤.៧៩ ដុល្លារ ក្នុងមួយបារ៉ែល។

ប្រេងទាំង ២ បានកើនឡើង ២.៥ ភាគរយ កាលពីសប្ដាហ៍មុន និងដើមសប្ដាហ៍នេះ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment