អាជ្ញាធរប៉ូឡូញ បានបើកទ្វារព្រំដែនជាមួយប្រទេសបេឡារុស នៅថ្ងៃទី ២៥ ខែកញ្ញានេះ ដោយអនុញ្ញាតឱ្យមានការចរាចរណ៍ធម្មតាឡើងវិញ។

ទីភ្នាក់ងារព័ត៌មានបេឡារុស្ស បានចេញផ្សាយវីដេអូ និងរូបភាពដែលបង្ហាញពីរថយន្តដឹកទំនិញឆ្ពោះទៅកាន់ប្រទេសប៉ូឡូញ តាមរយៈច្រកព្រំដែន Brest ។
កាលពីព្រឹកថ្ងៃពុធ គណៈកម្មាធិការព្រំដែនរដ្ឋបេឡារុស្ស បានលើកឡើងថា ខ្លួនបានទទួលការជូនដំណឹងជាផ្លូវការពីឆ្មាំព្រំដែនប៉ូឡូញ អំពីការបើកច្រកព្រំដែនឡើងវិញចាប់ពីថ្ងៃទី ២៥ ខែកញ្ញា។

ប៉ូឡូញ បានបិទច្រកព្រំដែនទាំងអស់ជាមួយបេឡារុស្ស កាលពីថ្ងៃទី ១២ ខែកញ្ញា។ បន្ថែមពីលើច្រកត្រួតពិនិត្យដឹកជញ្ជូនអ្នកដំណើរនៅ Terespol ចរាចរណ៍ បានឈប់នៅច្រកទំនិញ “Kukuryki-Kozlovichi” និងច្រកផ្លូវរថភ្លើងចំនួនបី៖ “Kuznica Bialostocka”-“Grodno,” “Siemianowka”-“”Tviserechest”។
ការសម្រេចចិត្តនេះត្រូវបានប្រកាស ដោយលោកនាយករដ្ឋមន្ត្រី Donald Tusk ជុំវិញប្រទេសបេឡារុស្ស និងរុស្ស៊ី ធ្វើសមយុទ្ធ Zapad 2025 រួមគ្នា៕

ដោយ៖ ពេជ្រ