សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ ប្រជាពលរដ្ឋ និងកងកម្លាំងមិនប្រដាប់អាវុធ នៅភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូរជ្រៅ

បន្ទាយមានជ័យ​៖សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញសួរសុខទុក្ខ ព្រះសង្ឃ ប្រជាពលរដ្ឋ និងកងកម្លាំងមិនប្រដាប់អាវុធ នៅភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥។

សូមបញ្ជាក់ថា ស្ថានភាពនៅតំបន់ភូមិព្រៃចាន់ ឃុំអូរបីជាន់ គិតត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ បន្តមានភាពស្ងប់ស្ងាត់ល្អ។ ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី និងព្រះសង្ឃ បន្តមកមើលទីតាំង និងនាំយកនូវអំណោយ នំនែក ភេសជ្ជៈ អាហារសម្រន់ផ្សេងៗ ចេញពីទឹកចិត្តរៀងៗខ្លួន យកមកដល់ជូនកងទ័ព និងពលរដ្ឋនៅភូមិព្រៃចាន់ ៕

Written by 

Related posts

Leave a Comment