ព្យុះទីហ្វុងវាយប្រហារតៃវ៉ាន់ សម្លាប់មនុស្ស ១៤នាក់ និងបាត់ខ្លួនជាង ១០០នាក់

នាយកដ្ឋានគ្រោះមហន្តរាយកោះតៃវ៉ាន់ បានឱ្យដឹង នៅថ្ងៃពុធនេះថា មនុស្សចំនួន ១៤នាក់ស្លាប់ នៅក្នុងស្រុក Hualien ភាគខាងកើត និងបាត់ខ្លួនចំនួន ១២៤ នាក់ បន្ទាប់ពីព្យុះទីហ្វុងបោកបក់បង្កទៅជាភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យទឹកទន្លេហក់ឡើងជន់លិច។

ព្យុះនេះ បានវាយប្រហារចាប់តាំងពីថ្ងៃចន្ទ ហើយកំពុងបន្តឆ្ពោះទៅកាន់ឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេសចិន និងទីក្រុងហុងកុង ផងដែរ។

ទឹកហូរ បណ្ដាលឱ្យបាក់ច្រាំងទន្លេ កាលពីរសៀលថ្ងៃអង្គារ នាំឱ្យទឹកហូរចូលជន់លិចទីប្រជុំជន Guangfu ។

យោងតាមអាជ្ញាធរ បញ្ជាក់ថា ភូមិ Dama ទាំងមូល ដែលមានប្រជាជនប្រហែល ១,០០០ នាក់ ក៏ត្រូវបានជន់លិច ហើយមនុស្សជាច្រើនកំពុងជាប់គាំង៕

ដោយ៖ ពេជ្រ      

Written by 

Related posts

Leave a Comment