រាជរដ្ឋាភិបាល យកចិត្តទុកដាក់បំផុត​ចាប់តាំងពីឆ្នាំ១៩៩២-៩៣មកម្ល៉េះ ពាក់ព័ន្ធនឹងការបោសសម្អាតមីនមនុស្សធម៌ដើម្បីគំាទ្រសុខសុវត្ថិភាពប្រជាពលរដ្ឋនៅភូមិជោគជ័យ ភូមិអូរបីជាន់ និងភូមិព្រៃចាន់

(ភ្នំពេញ) “ការបោសម្អាតមីនមនុស្សធម៌គាំទ្រសុខសុវត្ថិភាព និងការកសាងហេដ្ឋារចនាសម្ពន័្ធរូបវន្ត​ ព្រមទាំងសេដ្ឋកិច្ចសង្គម​ ដល់ប្រជាពលរដ្ឋខ្មែររស់នៅភូមិជោគជ័យ​ ភូមិអូរបីជាន់​ និងភូមិព្រៃចាន់​ ក៏ដូចជាភូមិករនានាតាមបណ្តោយព្រំដែនខ្មែរ-សៀម​ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា​ យកចិត្តទុកដាក់បំផុត​ចាប់តាំងពីឆ្នាំ១៩៩២-៩៣មកម្ល៉េះ”។ នេះជាការលើកឡើងរបស់ ឯកឧត្តម ហេង រតនា អគ្គនាយក ស៊ីម៉ាក់ (CMAC) នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥។

ឯកឧត្តម បានបន្ថែមថា ការងារនេះបានចាប់ផ្តេីម និងបានចែកចេញជាដំណាក់កាលសំខាន់ដូចជា៖

ទី១ ឆ្នាំ១៩៩២-១៩៩៨ គឺជាដំណាក់កាលធ្វេីការបោសសម្អាតមីន ដេីម្បីបេីកផ្លូវសុវត្ថិភាពក្នុងការធ្វេីមាតុភូមិវិវត្តន៍ និងគាំទ្រការតាំងទីលំនៅ និងកសាងជីវភាពថ្មីទាំងក្នុងឆ្នាំ១៩៩២​-៩៣​ និងក្រោយការបោះឆ្នោតឆ្នាំ១៩៩៣។

ទី២​ ឆ្នាំ១៩៩៨-២០០៣​ គឺជាដំណាក់កាលនៃការបោសសម្អាតមីនដេីម្បីគាំទ្រសុវត្ថិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម!

ការដំណេីរការបោសម្អាតមីនមនុស្សធម៌នៅទីតាំងទាំងនេះ មានសហគមន៍អន្តរជាតិច្រេីនណាស់បានដឹងលឺ និងចងចាំការពិតនេះ​ ព្រោះថាសហគមន៍អន្តរជាតិទាំងនោះបានចូលរួមអនុវត្តន៍ដោយផ្ទាល់ផងដែរ។

ចំពោះរឿងជម្លោះខ្សែរបន្ទាត់ព្រំដែននៅតំបន់ទាំងនេះ​ ក្រុមការងារព្រំដែនទាំងខ្មែរ និងថៃបានជួបពិភាក្សាគ្នាច្រេីនលេីកច្រេីនសារហេីយ​ ប៉ុន្តែមិនទាន់បានដោះស្រាយនៅឡេីយ។

បន្ថែមពីលើនេះ ឯកឧត្តម បានបញ្ជាក់ថា៖ “ប្រសិនពិតជាអ្នកជិតខាងគ្នាល្អ​មែននោះ​ យន្តការដោះស្រាយទំនាស់ដោយសន្តិវិធីមានគ្រប់ឋានានុក្រម​ មិនត្រូវប្រេីប្រាស់កម្លាំង និងច្បាប់សឹកស្អីនោះទេ​ ព្រោះទង្វេីបែបនេះបង្កេីនអរិភាពនឹងគ្នាកាន់តែខ្លាំងក្លាថែមទៀត”។(AKP)

Written by 

Related posts

Leave a Comment