ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បាននិយាយថា អាជ្ញាធរក្រុងគៀវ កំពុងផ្តោតការយកចិត្តទុកដាក់លើការបញ្ចប់ជម្លោះ ប៉ុន្តែប្រសិនបើវានៅតែបន្តនោះ ពួកយើងត្រូវការប្រាក់ចំនួន ១២០ ពាន់លានដុល្លារ ដើម្បីបន្តទប់ទល់នៅឆ្នាំក្រោយ។

យោងតាមលោក បានលើកឡើងថា ការចំណាយក្នុងជម្លោះមួយឆ្នាំៗមានចំនួន ១២០ ពាន់លានដុល្លារ។ អ៊ុយក្រែន ត្រូវការ ៦០ ពាន់លានដុល្លារបន្ថែមលើថវិកា ៦០ ពាន់លានដុល្លាររបស់ខ្លួនសម្រាប់ឆ្នាំក្រោយ។
លោក បានបន្ថែមថា ផែនការ ‘A’ គឺធ្វើយ៉ាងណាបញ្ចប់សង្រ្គាមក្នុងឆ្នាំនេះ ហើយផែនការ ‘B’ យើងត្រូវការលុយចំនួន ១២០ ពាន់លានដុល្លារ បម្រុងទុកបន្តជម្លោះដែលអូសបន្លាយដល់ឆ្នាំក្រោយ។
ទន្ទឹមនោះ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Yulia Sviridenko បាននិយាយថា សេចក្តីព្រាងថវិកាសម្រាប់ឆ្នាំក្រោយ កំពុងត្រូវបានរៀបចំតាមការសន្មត់ថា អរិភាពអាចនឹងបន្ត៕


ដោយ៖ ពេជ្រ