លោក Mourinho ខិតជិត​ចុះ​កិច្ច​សន្យា​ជាមួយ​ក្លឹប​ព័រទុយហ្គាល់មួយនេះ​ហើយ​

លោក Jose Mourinho កំពុងតែមានដំណឹងល្អ ​ក្នុងការវិល​ត្រឡប់​ទៅ​ធ្វើ​ការជាគ្រូបង្វឹកវិញ​នៅ​ប្រទេស​កំណើត​របស់លោក​ហើយ។

យោងតាមព័ត៌មានពី CNN បានឲ្យដឹងថា គ្រូបង្វឹកសញ្ជាតិរូបនេះកំពុងកៀកនឹងទៅដឹកនាំក្លិប Benfica ខណៈភាគីទាំង ២ កំពុងស្ថិតក្នុងការចរចាជាមួយគ្នា។ ទោះបីជាយ៉ាងណា ប្រភពដដែលបានបញ្ជាក់ ថា កិច្ចព្រមព្រៀងនៃភាគីទាំង ២ គឺមិនទាន់បានសម្រេចនៅឡើយទេ។

ប្រសិនបើ​លោក Jose Mourinho ចុះហត្ថលេខាជាមួយ Benfica ជាការពិតមែននោះ នឹងក្លាយជាវិលត្រឡប់មកកាន់នៃក្របខ័ណ្ឌ Champions League ជាថ្មីរបស់លោក៕

Written by 

Related posts

Leave a Comment