ចិន​ ត្រៀម​ទំនាក់ទំនងជិតស្និតជាមួយប៉ូឡូញដែលកំពុងមានបញ្ហាជាមួយរុស្ស៊ី

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយថា ទីក្រុងប៉េកាំង ត្រៀមខ្លួនជាស្រេចដើម្បីរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយអាជ្ញាធរប៉ូឡូញ ដើម្បីជួយសម្រួលដល់កិច្ចព្រមព្រៀងយូរអង្វែង និងជាកាតព្វកិច្ចស្តីពីការដោះស្រាយវិបត្តិអ៊ុយក្រែន។

ក្រសួងការបរទេសចិន បានដកស្រង់សម្តីលោក Wang Yi បានលើកឡើង បន្ទាប់ពីជួបជាមួយសមភាគីប៉ូឡូញលោក Radoslaw Sikorski កាលពីថ្ងៃទី ១៥ ខែកញ្ញាថា ប្រទេសចិន ត្រៀមខ្លួនជាស្រេចក្នុងការរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយប៉ូឡូញ និងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីជំរុញការបញ្ចប់នៃកិច្ចព្រមព្រៀងសន្តិភាពដ៏ទូលំទូលាយ យូរអង្វែង និងចងភ្ជាប់ បង្កើតប្រព័ន្ធសន្តិសុខអឺរ៉ុបប្រកបដោយតុល្យភាព ប្រសិទ្ធភាព និរន្តរភាព សម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែងនៅអឺរ៉ុប។

យោងតាមក្រសួង បានឱ្យដឹងថា អ្នកការទូតកំពូលរបស់ប្រទេសចិន បានគូសបញ្ជាក់ពីគោលជំហរជាគោលការណ៍របស់ទីក្រុងប៉េកាំង ដែលខ្លួនស្វែងរកការលើកកម្ពស់កិច្ចសន្ទនាលើបញ្ហាអ៊ុយក្រែន។

លោក បានបង្ហាញការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងទាំងអស់ដែលនឹងរួមចំណែកដល់ការស្ដារឡើងវិញនូវសន្តិភាព ហើយសម្តែងក្តីសង្ឃឹមថាប៉ូឡូញ ជាប្រទេសសំខាន់នៅអឺរ៉ុបនឹងដើរតួនាទីស្ថាបនាក្នុងការលើកកម្ពស់ដំណោះស្រាយនយោបាយនៃវិបត្តិ ដោយគិតគូរពីផលប្រយោជន៍រយៈពេលវែងរបស់ខ្លួន និងអឺរ៉ុប៕

ដោយ៖ ពេជ្រ          

Written by 

Related posts

Leave a Comment