ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងថា រដ្ឋបាលរបស់លោកបាននិងកំពុងស៊ើបអង្កេតលោក George Soros ជុំវិញការចោទប្រកាន់ថាគាត់ផ្តល់មូលនិធិដល់ចលនា “កុបកម្ម” នៅក្នុងសហរដ្ឋអាមេរិក។ លោកបន្ថែមថា វិនិយោគិននិងជាមហាសេដ្ឋីជនជាតិហុងគ្រី-អាមេរិក និងមេអង្គការក្រៅរដ្ឋាភិបាលដែលផ្តល់មូលនិធិដោយមូលនិធិសង្គមបើកចំហ (OSF) របស់ George Soros ត្រូវបានភ្ជាប់ខ្លួនជាយូរមកហើយទៅនឹងចលនាតវ៉ាផ្សេងៗ ទាំងនៅក្នុងសហរដ្ឋអាមេរិក និងនៅបរទេស។

លោក Trump បានថែងបែបនេះនៅក្នុងបទសម្ភាសន៍មួយជាមួយ Fox & Friends កាលពីថ្ងៃសុក្រ។ លោកបញ្ជាក់ថា ពួកគេមានអ្នកបង្កចលាចលអាជីព… ពួកគេទទួលបានប្រាក់ខែសម្រាប់វិជ្ជាជីវៈរបស់ពួកគេពី Soros និងមនុស្សផ្សេងទៀតដែលជាបណ្តាញរបស់ Soros។
លោកបានបន្ថែមថា “យើងនឹងពិនិត្យមើលលោក Soros ព្រោះខ្ញុំគិតថាវាជាករណី RICO ប្រឆាំងគាត់ ( Trump) និងមនុស្សផ្សេងទៀត”។ លោកថា “ នេះគឺច្រើនជាងការតវ៉ាទៅទៀត, ហើយនេះគឺជាការរំជើបរំជួលពិតប្រាកដ។ នេះជាកុប្បកម្មនៅតាមដងផ្លូវ ហើយយើងនឹងពិនិត្យមើលវា”។
សូមជម្រាបថា ច្បាប់សហព័ន្ធអាមេរិក RICO (Racketeer Influenced and Corrupt Organizations Act 1970) បានកំណត់គោលដៅជាប្រវត្តិសាស្ត្រនៃឧក្រិដ្ឋកម្មដែលបានរៀបចំ ហើយត្រូវបានប្រើដើម្បីកាត់ទោសឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តជាផ្នែកមួយនៃសហគ្រាសឧក្រិដ្ឋ ទោះបីជាថ្មីៗនេះវាត្រូវបានគេមើលឃើញថាមានការប្រើប្រាស់កាន់តែទូលំទូលាយក៏ដោយ។
កាលពីខែមុន ប្រធានាធិបតីសហរដ្ឋអាមេរិកបានអំពាវនាវឱ្យអ្នកវិនិយោគជនជាតិហុងគ្រី-អាមេរិក រូបនេះ និងកូនប្រុសរបស់គាត់ត្រូវតែប្រឈមមុខនឹងការចោទប្រកាន់ក្រោមលក្ខន្តិកៈឬច្បាប់ ដោយចោទប្រកាន់ពួកគេពីបទគាំទ្រ “ ការតវ៉ាដោយហិង្សា និងអ្វីៗជាច្រើនទៀតនៅទូទាំងសហរដ្ឋអាមេរិក”។
លោក Trump បាននិយាយនៅក្នុងការបង្ហោះ Truth Social ថា “យើងនឹងមិនអនុញ្ញាតឱ្យមនុស្សឆ្កួត ៗ ទាំងនេះបំបែកអាមេរិចទៀតទេ”។

កាលពីប៉ុន្មានខែមុន ការតវ៉ាប្រឆាំងជនអន្តោប្រវេសន៍បានអង្រួនសហរដ្ឋអាមេរិក ដោយករណីហិង្សាបំផុតនៅទីក្រុង Los Angeles កើនឡើងដល់ការប៉ះទង្គិចជាមួយប៉ូលិស ការលួចប្លន់ និងការដុតបំផ្លាញថែមទៀត។ ករណីនោះត្រូវបានគេភ្ជាប់ទៅនឹងមហាសេដ្ឋី Soros ផងដែរ។ លោក Soros ក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងការបោកបញ្ឆោត Russiagate ឆ្នាំ 2016 ថែមទៀត។ នេះបើយោងតាមឯកសារដែលមិនបានចាត់ថ្នាក់ដែលបានចេញផ្សាយដោយគណៈកម្មាធិការតុលាការព្រឹទ្ធសភានៅក្នុងខែកក្កដា កន្លងទៅ។
សូមជម្រាបថា ឈ្មោះមហាសេដ្ឋី Soros បានល្បីពេញពិភពលោកដែលជាអ្នកគ្រប់គ្រងពិភពលោក និងធ្វើព្យុះធ្វើភ្លៀងនៅទូទាំងពិភពលោកតាមរយៈថវិកាមហាសាលរបស់មហាសេដ្ឋីរូបនោះ។ ផ្តើមពីនោះហើយ ដែលមតិភាគច្រើនអះអាងថា អ្នកគ្រប់គ្រងពិភពលោកបច្ចុប្បន្នគឺត្រកូល Soros ហើយសូម្បីតែរាល់ប្រធានាធិបតីអាមេរិកក៏ខ្លាចអំណាច Soros ដែរ។ តាមរយៈនៃការគ្រប់គ្រងហិរញ្ញវត្ថុទូទាំងពិភពលោក Soros ជាអ្នកនៅពីក្រោយការផ្ទុះសង្រ្គាម បាតុកម្ម កុបកម្មនិងចលនាផ្លាស់ប្តូររបបនៅគ្រប់ប្រទេស៕
ដោយ៖ ពេជ្រ