កិច្ចប្រជុំកំពូល G20 ឆ្នាំក្រោយ ត្រូវធ្វើនៅម៉ៃអាមី សហរដ្ឋអាមេរិក

កិច្ចប្រជុំកំពូលនៃក្រុមប្រទេសទាំង ២០ (G20) នៅឆ្នាំ ២០២៦ នឹងប្រព្រឹត្តទៅនៅទីក្រុងម៉ៃអាមី រដ្ឋផ្លរីដា។ នេះ​បើ​តាម​ការ​ប្រកាស​របស់​លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ។

លោក បាននិយាយថា នៅឆ្នាំក្រោយ សហរដ្ឋអាមេរិក មានកិត្តិយសក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G20 ហើយវាក៏ជាលើកដំបូងក្នុងរយៈពេលជិត ២០ ឆ្នាំ ផងដែរ។

ប្លុក G20 ត្រូវបានបង្កើតឡើងដំបូង នៅក្នុងសន្និសិទមួយនៅទីក្រុងប៊ែកឡាំង ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៥-១៦ ខែធ្នូ ឆ្នាំ ១៩៩៩ តាមគំនិតផ្តួចផ្តើមរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេសឧស្សាហកម្មឈានមុខគេចំនួន ៧ គឺចក្រភពអង់គ្លេស អ៊ីតាលី កាណាដា សហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ និងជប៉ុន។

គោលដៅសំខាន់នៃការបង្កើត គឺដើម្បីចូលរួមជាមួយប្រទេសកំពុងអភិវឌ្ឍន៍ធំៗក្នុងដំណើរការបង្កើតវិធានការឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកល។ G20 ត្រូវបានបង្កើតឡើងដោយប្រទេសចំនួន ១៩ (រួមទាំងសមាជិកស្ថាបនិក អូស្ត្រាលី អាហ្សង់ទីន ប្រេស៊ីល ឥណ្ឌា ឥណ្ឌូនេស៊ី ចិន ម៉ិកស៊ិក រុស្ស៊ី អារ៉ាប៊ីសាអូឌីត តួកគី អាហ្រ្វិកខាងត្បូង និងសាធារណរដ្ឋកូរ៉េ) ព្រមទាំងសហភាពអឺរ៉ុប និងសហភាពអាហ្វ្រិក៕

ដោយ៖ ពេជ្រ       

Written by 

Related posts

Leave a Comment