ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយ នៅក្នុងសម័យប្រជុំពេញអង្គនៃវេទិកាសេដ្ឋកិច្ចបូព៌ាថា ប្រព័ន្ធតុលាការនៃប្រទេសអ៊ុយក្រែន ត្រូវបានបាត់បង់បណ្ដើរៗ ដែលបង្ហាញថាប្រទេសនេះមិនបំពេញតាមគោលការណ៍ប្រជាធិបតេយ្យ នោះទេ។

លោក បានលើកឡើងថា នៅអ៊ុយក្រែន គឺឈានដល់ចំណុចនៃការបំផ្លាញប្រព័ន្ធតុលាការ។ នេះគឺជាសញ្ញាបង្ហាញយ៉ាងច្បាស់ថា ប្រទេសនេះ ពុំប្រកាន់យកគោលការណ៍ ‘ប្រជាធិបតេយ្យ’ ជាក់ស្តែងនៃរដ្ឋាភិបាលអ៊ុយក្រែន នាពេលបច្ចុប្បន្ននេះ គ្រប់គ្រាន់ទេ។
ទន្ទឹមនោះ លោក ពូទីន ក៏បានកត់សម្គាល់ថា ដោយសារតែកង្វះប្រព័ន្ធតុលាការនៅអ៊ុយក្រែន វានឹងមិនអាចទៅរួចទេក្នុងការឈានដល់កិច្ចព្រមព្រៀងស្តីពីបញ្ហាសំខាន់ៗជាមួយតំណាងរបស់ទីក្រុងគៀវ។
គួរបញ្ជាក់ថា តុលាការធម្មនុញ្ញនៃប្រទេសអ៊ុយក្រែន មិនដំណើរការទេ ពីព្រោះបន្ទាប់ពីការស្នើសុំទៅកាន់តុលាការធម្មនុញ្ញទាក់ទងនឹងភាពស្របច្បាប់នៃរដ្ឋាភិបាលបច្ចុប្បន្ន។ ប្រធានតុលាការកំពូល ជាប់ពន្ធនាគារពីបទពុករលួយ។ អំពើពុករលួយរីកដុះដាលនៅក្នុងប្រទេសអ៊ុយក្រែន៕


ដោយ៖ ពេជ្រ