លោក Levy ចាកចេញពីតួនាទីប្រធានក្លឹប Spurs ក្រោយដឹកនាំជិត ២៥ឆ្នាំ ​

លោក Daniel Levy ដែលជាមហាសេដ្ឋីអង់គ្លេសបាន ប្រកាសចាកចេញពីតួនាទីប្រធានក្លឹប Tottenham Hotspur ទាំងភ្ញាក់ផ្អើល  កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ក្រោយដឹកនាំក្លិបមាន់ខ្នាយមាសមួយអស់រយពេលជិត ២៥ឆ្នាំ ​។

Spurs បានឱ្យដឹងថា ការសម្រេចចិត្តចាកចេញពីតួនាទីនេះ ដ៏ទទួលបានការឯកភាពពីម្ចាស់ក្លឹបប្រចាំទីក្រុង London នេះដែរ ក្រោមជំនឿជាក់ដែលអាចញាំងឱ្យក្លិបមានភាពជោគជ័យជាងមុន។

បុរសវ័យ ៦៣ឆ្នាំ Levy បានកាន់តួនាទីនេះមានរយៈពេលយូរជាងគេនៅក្របខណ្ឌ Premier League និងរកបានប្រាក់ចំណូលដែលត្រូវបានគេប៉ាន់ប្រមាណថា ប្រហែល ៥០លានផោនឡើងទៅផងដែរ មុនឈានដល់ផ្លូវបំបែក ក្រោយការតវ៉ាប្រឆាំងដ៏ខ្លាំងក្លាទៀតផង ពីសំណាក់អ្នកគាំទ្រ ជាពិសេសនារដូវកាលមុនតែម្តង។

គួរបញ្ជាក់ផងថា លោក Levy ត្រូវបានតែងតាំងជាប្រធានក្លឹបមាន់ខ្នាយមាស Spurs នាអំឡុងខែមីនា ឆ្នាំ២០០១ និងបានចាកចេញពីតួនាទីនេះវិញ ក្រោយក្លឹបដណ្តើមបានជើងឯកពានលំដាប់ទី២ អឺរ៉ុប UEFA Europa League នាខែឧសភា ឆ្នាំ២០២៥ បិទបញ្ចប់រយៈពេល ១៧ឆ្នាំ ក្នុងការឈ្នះពានធំនេះម្តងទៀត ក្រោយពេលឈ្នះពាន League Cup ក្នុងឆ្នាំ២០០៨ រួចមក៕

Written by 

Related posts

Leave a Comment