គីម ជុងអ៊ុន អួតទំនាក់​ទំនង​ជាមួយរុស្ស៊ី​ កំពុង​រីក​ចម្រើន​គ្រប់​វិស័យ

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយ នៅក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថា ទំនាក់ទំនងរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ កំពុងអភិវឌ្ឍលើគ្រប់វិស័យ។

លោក គីម បានសម្ដែងសេចក្តីសោមនស្សរីករាយ ដែលមានឱកាសពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយលោក ពូទីន ក៏ដូចជាការរំពឹងទុកសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទាំងនេះ។

មេដឹកនាំកូរ៉េខាងជើង ក៏បានអំពាវនាវឱ្យមានការអភិវឌ្ឍន៍ប្រកបដោយជោគជ័យនៃទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង។

លោក គីម ជុងអ៊ុន បានបន្ថែមថា ខ្ញុំគិតថា យើងគួរតែខិតខំឱ្យកាន់តែជោគជ័យ បំពេញតាមតម្រូវការបច្ចុប្បន្ន និងធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពរបស់ប្រជាជនយើង។

គួរបញ្ជាក់ថា ទំនាក់ទំនងកូរ៉េខាងជើង និងរុស្ស៊ី កាន់តែស៊ីជម្រៅ អំឡុងសង្គ្រាមនៅអ៊ុយក្រែន ផ្ទុះឡើងមក ខណៈសមរភូមិនៅតាមតំបន់មួយចំនួនកន្លងមកក៏មានវត្តមានកងទ័ពក្រុងព្យុងយ៉ាង ផងដែរ៕

ដោយ៖ ពេជ្រ                   

Written by 

Related posts

Leave a Comment