បន្ទាយមានជ័យ៖ទិដ្ឋភាពក្នុង ការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ សិក្សា២០២៥ ក្នុងខេត្តបន្ទាយមានជ័យ គេបានសង្កេតឃើញថា ម៉ោង ៧ព្រឹក សឹងមិនទាន់ផង មាន បេក្ខជន បេក្ខនារី ជាច្រើនពាន់នាក់បានមកមណ្ឌលប្រឡងគ្រប់ៗគ្នា យ៉ាងសស្រាក់ សស្រាក់ ពេញទាំង៨មណ្ឌល ដោយឡែក មណ្ឌល វិទ្យាល័យសិរីសោភ័ណ លោកបណ្ឌិតកុលផេង វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា ជាប្រធានគណគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកច័ន្ទ ម៉ារ៉ាដូណា ប្រធានក្រុមការងារ អង្គភាពប្រឆាំងអំពើពុករលួយ ខេត្តបន្ទាយមានជ័យ លោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យ និងមន្ត្រីជំនាញ អាជ្ញាធរដែនដី កងកម្លាំង អ្នកពាក់ព័ន្ធជាច្រើននាក់បានចូលរួមបើកវិញ្ញាសារប្រឡង នៅព្រឹក ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៥ ។

លោក ឈូ ប៊ុនរឿង បានមានប្រសាសន៍ក្នុងការបើកវិញ្ញាសារប្រឡងថា ការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ នេះប្រព្រឹត្តទៅចំនួន២ថ្ងៃទី៨- ៩ ខែ សីហា ឆ្នាំ ២០២៥ មានសិស្ស ចុះឈ្មោះក្នុងបញ្ជីប្រឡងសរុប ចំនួន ៦.៥៥២ នាក់ / ស្រី ៣.៧២៥នាក់ ។
ក្នុងនោះមានថ្នាក់វិទ្យាសាស្ត្រសរុប ១.៨២៥នាក់ / ស្រី ១.១០៧នាក់ ។ ថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន៤.៧២៧នាក់/ស្រី២.៦១៨នាក់ ។
មានចំនួន៨មណ្ឌលនៅ ក្រុងសិរីសោភ័ណឬទីប្រជុំជនខេត្ត ដែលថ្នាក់វិទ្យាសាស្ត្រមាន៣ មណ្ឌល គឺ ១.មណ្ឌលហ៊ុនសែនសូភី ២.មណ្ឌលវិទ្យាល័យហ៊ុនសែន ខ្លាកូន ៣.មណ្ឌលសាកលវិទ្យាល័យជាតិមានជ័យ។
.និងថ្នាក់វិទ្យាសាស្ត្រសង្គម មាន៥មណ្ឌល គឺ៤-មណ្ឌលវិទ្យាល័យសិរីសោភ័ណ ។៥ -មណ្ឌលវិទ្យាល័យសម្តេចឪ ។
៧.មណ្ឌលសកលវិទ្យាល័យ UME ។៧-មណ្ឌលវិទ្យាល័យអូអំបិល និង៨-មណ្ឌលអនុវិទ្យាល័យទឹកថ្លា។
បេក្ខជន នារីចំណេះទូទៅរដ្ឋនិងឯកជនត្រូវប្រឡងនៅមណ្ឌល៦ ខាងលើ លើកលែងបេក្ខជនបំពេញវិជ្ជានិងស្វៃរិន ប្រឡងនៅមណ្ឌលអនុវិទ្យាល័យទឹកថ្លា។
លោកបន្តថា សិស្សានុសិស្សដែលមានឈ្មោះប្រឡងបានមកប្រឡងគ្រប់គ្នា បេក្ខជន បេក្ខនារីប្រឡងគោរពម៉ោងបានត្រឹមត្រូវ វិន័យប្រឡងក្នុងនោះសន្តិសុខបានឆែករកព្រីយ៉ុងនិង សំណៅឯកសារចម្លើយ ក៏ដូចឧបករណ៍អេឡិចត្រូនិច យ៉ាងតឹងរឹងបំផុត តាមបទបញ្ញត្តិដែលក្រសួងអប់រំបានដាក់ចេញ ពោលគឺការរឹតបន្តឹងនេះ នឹងបន្តធានាថា អ្នកចេះគឺជាប់។
លោក អ៊ុ រាត្រី បានមានប្រសាសន៍ អបអរសាទរលើកទឹកចិត្តដល់បេក្ខជន បេក្ខនារី មកឡងឆ្នាំនេះសូមឲ្យជាប់ ទាំងអស់គ្នា ហើយបានផ្តល់កម្លាំងចិត្តដល់បេក្ខជនប្រឡងទាំងអស់ជាប់និទ្ទេស Aឲ្យបានច្រើនដើម្បីលើកមុខមាត់ដល់ខេត្តបន្ទាយមានរបស់យើងផង។អាជ្ញាធរនិងសមត្ថកិច្ច ព្រមទាំងអ្នកពាក់ព័ន្ធដែលមានតួនាទីភារកិច្ចយាមកាមក្នុងការប្រឡងនេះត្រូវខិតខំអនុវត្តលើការងារសន្តិសុខ សណ្តាប់ធ្នាប់និងការងារបច្ចេកទេសប្រឡងនៅមណ្ឌលសំណេរទាំង៨ ក្នុងខេត្តបន្ទាយមានជ័យបានល្អ រលូននិងជោគជ័យដូចការគ្រោងទុក៕





