ក្លិបកីឡាបាល់ទះវិសាខា បានកក់កៅអីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងកម្មវិធីប្រកួត 2025 International Police Volleyball Tournament នៅប្រទេសវៀតណាមហើយ ក្រោយឈ្នះ២ប្រកួតជាប់គ្នាក្នុងវគ្គចែកពូល។
ក្លិបបាល់ទះវិសាខា បានយកឈ្នះលើក្រុម Lao Ministry of Public Security ក្នុងលទ្ធផល ៣-០ (២៥-១២, ២៥-២២, ២៥-២០) និងយកឈ្នះ ម្ចាស់ផ្ទះវៀតណាម The Cong – Tan Cang ក្នុងលទ្ធផល ៣សិត១ (២៨-២៦, ២៥-២៣, ២២-២៥, ២៥-២១។
សូមជម្រាបថា ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងចាប់ផ្តើមនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ នៅកីឡដ្ឋាន Military Zone 7 Indoor Stadium៕
