រដ្ឋបាលអាកាសធាតុតៃវ៉ាន់ បានឲ្យដឹងពីគ្រោះរញ្ជួយដីកម្រិត ៦ រ៉ិចទ័រ ដែលវាយប្រហារនៅឆ្នេរសមុទ្រ ភាគឦសាននៃកោះ កាលពីថ្ងៃពុធ តែមិនមានរបាយការណ៍អំពីការខូចខាតនោះទេ។

គ្រោះរញ្ជួយដីនេះ បានអង្រួនអគារនានាក្នុងរដ្ឋធានីតៃប៉ិ ខណៈរដ្ឋបាលអាកាសធាតុ អះអាងថា គ្រោះនេះមានចម្ងាយប្រហែល ២០ គីឡូម៉ែត្រពីឆ្នេរសមុទ្រខេត្ត Yilan ជម្រៅ ១១២ គីឡូម៉ែត្រ។
ទន្ទឹមនោះ ប្រជាជនរស់នៅក្នុងខេត្ត Taoyuan និង Keelung ក៏មានអារម្មណ៍រង្គើផងដែរ។
ទោះជាយ៉ាងណា ទីភ្នាក់ងារឧតុនិយមតៃវ៉ាន់ បានបញ្ជាក់ថា ការរញ្ជួយដីនេះ មិនទាន់ឈានដល់កម្រិត ត្រូវប្រកាសអាសន្នឱ្យជម្លៀសនោះទេ៕


ដោយ៖ ពេជ្រ