U-23 កម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ថ្ងៃដំបូង ត្រៀមការប្រកួតវគ្គជម្រុះពានរង្វាន់ AFC U-23 Asian Cup

កាលពីម្សិលមិញក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ បានចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ថ្ងៃដំបូង ត្រៀមការប្រកួតវគ្គជម្រុះពានរង្វាន់ AFC U-23 Asian Cup 2026 Qualifiers​ ដោយមានក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំ​ អ៊ីរ៉ាក់ អូម៉ង់ កម្ពុជា និង ប៉ាគីស្ថាន។ ការប្រកួតនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ០៣​ ដល់ថ្ងៃទី ០៩ ខែកញ្ញា នៅពហុកីឡដ្ឋានជាតិ។

ក្នុងចំណោមកីឡាករ២៦រូបដែល FFC កោះហៅប្រមូលផ្ដុំហ្វឹកហាត់ រួមមាន៖ កីឡាករកងយោធពលខេមរភូមិន្ទុ ៣រូប កីឡាករណាហ្គាវើលដ៍៣រូប កីឡាករបឹងកេត៣រូប​ កីឡាករព្រះខ័នរាជស្វាយរៀង២រូប កីឡាករភ្នំពេញក្រោន៥រូប ​កីឡាករវិសាខា២រូប កីឡាករឡាហ្វ២រូប កីឡាករអង្គរថាយហ្គឺរ ៣រូប​ កីឡាករអាយអេអាយ ដង្កោសែនជ័យ១រូប កីឡាករអឹម អូ អាយ កំពង់ដេវ៉ា១រូប និងកីឡាករ York United FC ១រូប។

សម្រាប់ការប្រកួតនេះ U-23 កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះពូល G ដោយរួមមាន អ៊ីរ៉ាក់ អូម៉ង់ និងប៉ាគីស្ថាន។ ចំណែកការប្រកួតបើកឆាក កម្ពុជា ប៉ះអូម៉ង់ នៅថ្ងៃទី៣ ខែកញ្ញា នឹងប៉ះប៉ាគីស្ថាន ថ្ងៃទី៦ ខែកញ្ញា ចុងកក្រោយប៉ះអ៊ីរ៉ាក់ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕

Written by 

Related posts

Leave a Comment