ខេត្តស្វាយរៀង៖ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជេីញប្រគេនសម្ភារៈ និងថវិកាដល់វត្តអារាមចំនួន៥ក្នុងខេត្តស្វាយរៀង ដែលទទួលរាប់រងក្នុងការរៀបចំទីកន្លែងស្នាក់អាស្រ័យ ជូនដល់សិស្សានុសិស្ស ជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ខាងមុខនេះ។

អញ្ជេីញចូលរួមអមដំណេីក្នុងឱកាសនោះដែររួមមានលោកអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្ត ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ
លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
សូមជម្រាបជូនថា ក្នុងឱកាស នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្ត បានសហការជាមួយមន្ទីរធម្មការ និងសាសនាខេត្ត ព្រមទាំងវត្ត អារាមក្នុងក្រុងស្វាយរៀង និងស្រុកស្វាយជ្រំ បានរៀបចំកន្លែងស្នាក់អាស្រ័យនៅតាមវត្តអារាម ជូនប្អូនៗជាបេក្ខជន និងអាណាព្យាបាល ដែលមកពីស្រុកឆ្ងាយៗ និងពុំមានកន្លែងស្នាក់អាស្រ័យដែលមានទីតាំងដូចខាងក្រោម ៖
- វត្តព្រៃឆ្លាក់ ក្រុងស្វាយរៀង
- វត្តឧប្បលរតនារាម ក្រុងស្វាយរៀង
- វត្តសាមគ្គីឧត្តម(វត្តធ្មល់) ក្រុងស្វាយរៀង
- វត្តចំបក់បិទមាស ក្រុងស្វាយរៀង និងវត្តស្វាយជ្រំ ស្រុកស្វាយជ្រំផងដែរ៕kimseng





