ប្រជាពលរដ្ឋកម្ពុជាបានធ្វើការទប់ស្កាត់យ៉ាងខ្លាំងក្លាក្នុងគោលដៅនៃការការពារនូវអ្វីដែលពួកគាត់ចាត់ទុកថាជាទ្រព្យសម្បត្តិស្របច្បាប់របស់ពួកគាត់តែប៉ុណ្ណោះ ចំពោះសកម្មភាពរាយលួសបន្លាពីសំណាក់ទាហានថៃ ចំនួន ០២ដង កាលពីថ្ងៃទី២៥ ខែសីហា ម្សិលមិញនេះ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានភូមិសាស្ត្រទល់មុខនឹងភូមិណងចាន ខេត្តស្រះកែវ របស់ប្រទេសថៃ។
ចាប់តាំងពីយប់ថ្ងៃទី២៥ រហូតដល់ព្រឹកថ្ងៃទី២៦ ខែសីហា នេះ បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដី និងប្រជាពលរដ្ឋផ្សេងៗទៀតបានបន្តរួមសាមគ្គីធ្វើការឆ្លើយតបដែល ស្តែងចេញពីការព្រួយបារម្ភចំពោះមុខទៅនឹងការរាយបន្លាលួសរបស់កងទ័ពថៃ។ ក្នុងហេតុការណ៍នេះកងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចចម្រុះរបស់កម្ពុជាដែលមិនប្រដាប់អាវុធក៏មានវត្តមាននៅទីនោះផងដែរ ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ដោយបានបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។
-អ្នកនាំពាក្យក្រសួងការពារជាតិ, ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥
Cambodian citizens took firm measures to defend what they view as their legitimate property in response to the barbed wire installation by Thai soldiers on August 25 in Chork Chey village, O Bei Choan commune, O Chrov district, Banteay Meanchey province, located directly opposite Nong Chan village, Sa Keo province, Thailand. This incident occurred twice.
Between the night of August 25 and the morning of August 26, landowners, together with other local residents, united in expressing their concerns over the actions of the Thai army. During this time, Cambodian unarmed forces and local authorities were also present to ensure the safety of the people, performing their duties with professionalism and a strong sense of responsibility.
-Spokesperson for the Ministry of National Defense, morning of August 26, 2025(AKP)
