ថ្ងៃទី២២ ខែសីហា តាមម៉ោងក្នុងតំបន់ ពិធីចាប់ដំណើរការយុទ្ធនាការប្រមែប្រមូលស្នាដៃភាពយន្តនិងទូរទស្សន៍AIទូទាំពិភពលោកក្រោមប្រធានបទ “ពេលអនាគមដ៏ល្អបវររបស់មនុស្សជាតិ”បានប្រារព្ធធ្វើនៅក្រុងLos Angeles។សកម្មភាពលើកនេះបានរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងវិទ្យាស្ថានភាពយន្តញូវយ៉កអាមេរិកនៅHollywoodនៅក្រុងLos Angeles។លោកShen Haixiongអនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរ។នៅនឹងកន្លែងបានរៀបចំសកម្មភាព បានធ្វើបទបង្ហាញចំពោះសញ្ញានៃប៉ុស្តិ៍ភាពយន្តនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នេះក៏ជាលើកទី១ដែលប៉ុស្តិ៍ភាពយន្តបានបង្ហាញមុខនៅHollywood។
ថ្លែងក្នុងសុន្ទរកថាជាលាយលក្ខណ៍អក្សរ លោកShenHaixiongបានលើកឡើថា ក្រោមការណែនាំនៃស្មារតីសុន្ទរកថាសំខាន់ៗរបស់លោកXi Jinpingស្តីពីភាពវៃឆ្លាតសិប្បនិម្មិត អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបំផុសយុទ្ធនាការប្រមែប្រមូលស្នាដៃភាពយន្តនិងទូរទស្សន៍AIទូទាំងពិភពលោកចំពោះមិត្តទាំងអស់លើពិភពលោក។នេះជាការអនុវត្តប្រកបដោយភាពច្នៃប្រឌិតថ្មីដែលAIផ្តល់កម្លាំងរស់រវើកដល់ការផលិតភាពយន្តនិងទូរទស្សន៍។នេះជាការផ្លាស់ប្តូរនិងរៀនសូត្រគ្នាទៅវិញទៅមកដែលAIផ្តល់ជំនួយដល់កិច្ចសន្ទនាអរិយធម៌។នេះជាការចាប់ដៃធ្វើកិច្ចសហប្រតិបត្តិការដែលAIតភ្ជាប់ដៃគូទូទាំងពិភពលោក។អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរីករាយចាត់ទុកភាពយន្តនិងទូរទស្សន៍ជាចំណងនិងចាត់ទុកAIជាស្ពាន ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍនិងអភិបាលកិច្ចនៃភាពវៃឆ្លាតសិប្បនិម្មិតជាមួយមិត្តទូទាំងពិភពលោក៕
