យប់នេះ  នារីភ្នំពេញក្រោន ប៉ះ East Bengal FC ក្នុងជំនួបបើកឆាក​ពូល E ពាន AFC Women’s Champions League

ក្រុមម្ចាស់ផ្ទះនារីភ្នំពេញក្រោន នឹងបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ទទួលក្រុមភ្ញៀវមកពីឥណ្ឌា East Bengal FC ក្នុងជំនួបបើកឆាកពូល E នៃពានរង្វាន់ AFC Women’s Champions League 2025-26 វេលាម៉ោង១៩៖០០នាទីយប់នេះ ហើយ BTV នឹងធ្វើការផ្សាយបន្តផ្ទាល់ផងដែរ។

សូមជម្រាបថា ក្នុងពូល E នៃវគ្គជម្រុះ AFC Women’s Champions League 2025-26 មានតែ៣ក្រុមប៉ុណ្ណោះរួមមាន ម្ចាស់ផ្ទះភ្នំពេញក្រោន តំណាងកម្ពុជា ក្រុម East Bengal FC តំណាងឥណ្ឌា និងក្រុម Kitchee SC តំណាងហុងកុង៕

Written by 

Related posts

Leave a Comment