ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា រដូវកាលថ្មី ឆ្នាំ២០២៥-២០២៦ បានបញ្ចប់សប្ដាហ៍ទី៣ ហើយ ដោយលទ្ធផលរួមមាន៖
– កងយោធពលខេមរភូមិន្ទុ ១-១ ភ្នំពេញក្រោម
– អាយអេអាយ ដង្កោសែនជ័យ ០-៣ ណាហ្គាវើលដ៍
– គិរីវង់សុខសែនជ័យ ០-៤ អង្គរថាយហ្គឺរ
– អឹម អូ អាយ កំពង់ដេវ៉ា ១-១ វិសាខា
– ព្រះខ័នរាជស្វាយរៀង ៣-០ បឹងកេង
សូមជម្រាបថា ក្រោយចប់ប្រកួតសប្ដាហទី៣នេះ លីគកំពូលកម្ពុជា នឹងត្រូវសម្រាករហូតដល់ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៥ ទើបមានការប្រកួតឡើងវិញ ដើម្បីទុកឱកាសឲ្យក្រុមជម្រើសជាតិប្រមូលផ្ដុំ ត្រៀមការប្រកួត FIFA Day៕
