ទ្រឹស្តីភ្នំពីរ៖ បដិវត្តន៍បៃតងដែលផ្តើមចេញពីភូមិជីករ៉ែតូចមួយទៅកាន់ពិភពលោក

នៅក្នុងភូមិ Yu ដែលជាភូមិតូចមួយស្ថិតនៅតំបន់ភ្នំនៃខេត្ត Zhejiang ភាគខាងកើតរបស់ប្រទេសចិន លោក Pan Chunlin អាយុ ៦២ ឆ្នាំនៅតែចងចាំរដូវក្តៅកាលពី ២០ ឆ្នាំមុនដែលបានផ្លាស់ប្តូរជោគវាសនារបស់គាត់។ នៅខែសីហាឆ្នាំ ២០០៥ នៅពេលដែលសូរបំផ្ទុះគ្រាប់រំសែវបានឈប់ជាដរាបនៅអណ្តូងរ៉ែភូមិ Yu ម្ចាស់អណ្តូងរ៉ែមិនអាចនឹកស្មានថា ការបោះបង់ប្រាក់ចំណូលប្រចាំឆ្នាំនៃការជីកយករ៉ែជិតមួយលានយាន់នឹងនាំមកប្រាក់ចំណូលកាន់តែច្រើនជាងនៅពីរទសវត្សរ៍បន្ទាប់។ សព្វថ្ងៃនេះ ផ្ទះសំណាក់របស់គាត់បានស្វាគមន៍ភ្ញៀវទេសចរជាង ៦ ម៉ឺននាក់ក្នុងមួយឆ្នាំ ដែលបង្កើតប្រាក់ចំណូលប្រចាំឆ្នាំចំនួន ៤ លានយាន់។ ស្រុកកំណើតរបស់គាត់គឺភូមិ Yu ទទួលបានងារជា “ភូមិទេសចរណ៍ល្អបំផុតរបស់ពិភពលោក” ពីអង្គការសហប្រជាជាតិ។

ការផ្លាស់ប្តូរដែលលោក Pan បានជួបប្រទះបានកើតចេញពីពាក្យសម្តីប្រកបដោយប្រាជ្ញាដែលថា “ទឹកថ្លាភ្នំបៃតង គឺជាភ្នំមាសភ្នំប្រាក់” ។ គោលគំនិតនេះ ត្រូវបានគេស្គាល់ថាជា”ទ្រឹស្តីភ្នំពីរ” វាគឺលើកឡើងដោយលោក Xi Jinping ដែលពេលនោះជាអភិបាលខេត្ត  Zhejiang ក្នុងដំណើរទស្សនកិច្ចទៅកាន់ភូមិ Yu កាលពី ២០ ឆ្នាំមុន។ ការបោះពុម្ភផ្សាយសៀវភៅ«សម្រង់អត្ថបទស្តីពីអរិយធម៌អេកូឡូស៊ីរបស់លោក Xi Jinping»នៅឆ្នាំ ២០២៥ បានកត់ត្រាជាប្រព័ន្ធអំពីរបៀបដែលគំនិតនេះបានវិវត្តទៅជាយុទ្ធសាស្ត្រជាតិ ហើយទីបំផុតបានជំរុញឱ្យមានបដិវត្តន៍បៃតងជាសកល។

ទិន្នន័យថ្មីបំផុតបានបង្ហាញថា ភូមិ Yu ដែលជាភូមិធ្លាប់ពឹងផ្អែកលើការជីកយករ៉ែសម្រាប់ការចិញ្ចឹមជីវិត ឥឡូវនេះបានបង្កើតជាខ្សែសង្វាក់ឧស្សាហកម្មអេកូឡូស៊ីចម្រុះ “ការពារបរិស្ថាន + ទេសចរណ៍ + បច្ចេកវិទ្យា” ដែលរកចំណូលបានជាង ៥ ពាន់លានយាន់ក្នុងមួយឆ្នាំ។

ការអនុវត្តដោយជោគជ័យរបស់ភូមិតូចមួយនេះបង្ហាញយ៉ាងរស់រវើកនូវវិធីសាស្រ្តសំខាន់ៗចំនួនបីក្នុងការប្រែក្លាយទឹកថ្លាភ្នំបៃតងឱ្យទៅជាភ្នំមាសភ្នំប្រាក់៖ ទីមួយ វាបំបែកគំនិតចាស់គំរឹលដែលថា ការការពារបរិស្ថានត្រូវតែលះបង់ការអភិវឌ្ឍសេដ្ឋកិច្ច និងបានស្វែងរកវិធីថ្មី ដើម្បីប្រែក្លាយធនធានធម្មជាតិដូចជាខ្យល់បរិសុទ្ធ ទឹកអូរស្អាត និងព្រៃឈើខៀវស្រងាត់ទៅជាប្រាក់ចំណូលជាក់ស្តែង។ ទី២ ផ្តោតលើការអភិវឌ្ឍទេសចរណ៍អេកូឡូស៊ី និងកសិកម្មសរីរាង្គ ធ្វើឱ្យទេសភាពដ៏ស្រស់ស្អាតរបស់ភូមិក្លាយជាកន្លែងទាក់ទាញពិសេសសម្រាប់ភ្ញៀវទេសចរ និងការវិនិយោគ។ ទីបី តាមរយៈវិធីសាស្រ្តដែលរដ្ឋាភិបាលកំណត់ច្បាប់ សហគ្រាសវិនិយោគទុន និងប្រតិបត្តិការ ហើយអ្នកភូមិចូលរួមយ៉ាងសកម្ម មនុស្សគ្រប់គ្នាទទួលបានអត្ថប្រយោជន៍។ ជាឧទាហរណ៍ រដ្ឋាភិបាលសាងសង់ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ សហគ្រាសអភិវឌ្ឍគម្រោងទេសចរណ៍ ហើយអ្នកភូមិបើកផ្ទះសំណាក់ ឬធ្វើជាមគ្គុទ្ទេសក៍ទេសចរណ៍ ដោយម្នាក់ៗរួមចំណែកកម្លាំងរៀងៗខ្លួន។

ទ្រឹស្តីភ្នំពីររបស់លោក Xi Jinping មិនត្រឹមតែត្រូវបានដាក់ឱ្យអនុវត្តនៅទូទាំងប្រទេសចិនប៉ុណ្ណោះទេ ក៏ថែមទាំងកំពុងឆ្លងព្រំដែនជាតិ និងបង្កឱ្យមានចលនាបៃតងជាសកល។ ក្រោមគំនិតផ្តួចផ្តើម”ខ្សែក្រវ៉ាត់ និងផ្លូវ” គម្រោងកំពង់ផែ Chancay ដែលសហការដោយចិននិងប៉េរូបានក្លាយជាគំរូដ៏រស់រវើកនៃការធ្វើអន្តរជាតិតូបនីយកម្មខាងហេដ្ឋារចនាសម្ព័ន្ធបៃតង។ តាមរយៈការច្នៃប្រឌិតស្នូលចំនួនបី គម្រោងនេះបានប្រែក្លាយគំនិតអរិយធម៌អេកូឡូស៊ីរបស់ប្រទេសចិនទៅជាស្តង់ដារបច្ចេកទេសដែលអាចចម្លងបាន៖ ទីមួយ ប្រើប្រាស់បច្ចេកវិទ្យាទំនើបកាត់បន្ថយសំឡេងរំខាននិងធូលី៤០%ពីការសាងសង់។ ទីពីរ បង្កើតប្រព័ន្ធវដ្ដទឹកឆ្លាតវៃ សម្រេចបាននូវអត្រាសន្សំទឹក ២៥%។ ទីបី បង្កើតបណ្តាញត្រួតពិនិត្យអេកូឡូស៊ីឆ្លងដែន ដែលមិនបង្កផលប៉ះពាល់ដល់សត្វស្លាបនៅក្នុងតំបន់ដីសើមជុំវិញ ។

អត្ថប្រយោជន៍អេកូឡូស៊ីរបស់កំពង់ផែ Chancay ក៏បានជំរុញដំណើរការសេដ្ឋកិច្ចផងដែរដោយវាបង្កើតបាន ៧៧៧ លានដុល្លារអាមេរិកក្នុងរយៈពេលត្រឹមតែប្រាំមួយខែនៃប្រតិបត្តិការ ហើយត្រូវបានកំណត់ជា “គម្រោងគំរូជាតិនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព ” ដោយរដ្ឋាភិបាលប៉េរូ។

ដូចគ្នានឹងគម្រោងកំពង់ផែ Chancay គំនិតអរិយធម៌អេកូឡូស៊ីរបស់ប្រទេសចិនបាននិងកំពុងផ្តល់ដំណោះស្រាយដល់វិស័យហេដ្ឋារចនាសម្ព័ន្ធពិភពលោកតាមរយៈគំរូនីមួយៗសិក្សាដោយរួមបញ្ចូលគ្នានូវតម្រិះប្រាជ្ញាបូព៌ាជាមួយនិងភាពប៉ិនប្រសប់ផ្នែកបច្ចេកវិទ្យា។ ពីផែនការ “Green Great Wall” របស់ទ្វីបអាហ្រ្វិក ទៅកាន់ “ច្រករបៀងថាមពលស្អាត” របស់អាស៊ីអាគ្នេយ៍ ការចូលរួមរបស់ប្រទេសចិននៅក្នុងគម្រោងបរិស្ថានជាង ៣០០  បានអនុវត្តជាក់ស្តែងនូវគោលគំនិតដែលថា “ទឹកថ្លាភ្នំបៃតង គឺជាភ្នំមាសភ្នំប្រាក់” ។ របាយការណ៍ឆ្នាំ ២០២៥ របស់កម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិបានបង្ហាញថា ការរួមចំណែករបស់ប្រទេសចិនចំពោះកំណើនបៃតងសកលបានឈានដល់ ៣៤% ហើយតួលេខនេះនៅតែបន្តកើនឡើង៕

Written by 

Related posts

Leave a Comment