កំពង់ចាម ៖ ស្របពេលដែលសមរភូមិជួរមុខកំពុងតែឈរជើងទប់ទល់និងការឈ្លានពានពីសំណាក់កងទ័ពសៀម នៅចំណុចព្រំដែនខេត្តព្រះវិហារ និងឧត្តរមានជ័យ បានជួបកង្វះខាតសម្ភារប្រើប្រាស់មួយចំនួន។ ដោយឃើញបែបនេះ រដ្ឋបាលខេត្តកំពង់ចាម ពិសេសក្រោមការសម្របសម្រួលពីឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានផ្ដល់ជូនម៉ូតូច្រើនប្រភេទរហូតដល់ចំនួន ១០០គ្រឿង សម្រាប់កងកម្លាំងជួរមុខយកទៅបំពេញការងារបម្រើក្នុងអង្គភាពងាយស្រួលឈរជើងការពារតាមបន្ទាត់ព្រំដែនដោយធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នៅក្នុងបរិវេណសាលាខេត្តកំពង់ចាម។
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម






