មុនការប្រកួតជាមួយនឹង Shan United នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះក្នុងពានរង្វាន់ Shopp Cup ខ្សែបម្រើ Yudai Ogawa របស់ព្រះខ័នរាជស្វាយរៀង បាននិយាយថា៖ ក្រុមរៀបចំបានយ៉ាងល្អណាស់។ ក្រុមនឹងលេងជាមួយទំនុកចិត្ត ១០០% ទល់នឹងពួកគេ។ វាក៏ជាការប្រកួតពិបាកផងដែរ។ Yudai Ogawa បានបន្តទៀតថា៖ រូបគេរីករាយចំពោះការបានត្រឡប់មកប្រកួតពានរង្វាន់អន្ដរជាតិជាថ្មី ក្រោយខកខានអស់រយៈពេល ២ឆ្នាំ៕
