ប៉ូលីសបិទការស៊ើបអង្កេត ហើយរំពឹងថាលោក Yoon នឹងប្រឈមការផ្តន្ទាទោស

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងរាយការណ៍ថា ប៉ូលីសបាបបិទបញ្ចប់ការស៊ើបអង្កេតលើករណីពាក់ពន្ធ័នឹងលោកប្រធានាធិបតី ហើយគេរំពឹងថា ការចោទប្រកាន់ពីបទបះបោរប្រឆាំងនឹងប្រធានាធិបតី Yoon Suk-yeol អាចនឹងកើតមាន។ លោក Yoon បានប្រកាសយ៉ាងខ្លីនូវច្បាប់អាជ្ញាសឹកកាលពីថ្ងៃអង្គារសប្តាហ៍មុន ដោយធ្វើឱ្យប្រទេសនេះធ្លាក់ចូលទៅក្នុងភាពវឹកវរ។

អាជ្ញាធរបាននិយាយកាលពីថ្ងៃពុធថា ពួកគេបានព្យាយាមធ្វើការរុករកការិយាល័យប្រធានាធិបតី ប៉ុន្តែត្រូវបានរារាំងដោយមន្ត្រីសន្តិសុខ។ បន្ទាប់ពីការឈរតវ៉ាអស់រយៈពេលជិតប្រាំបីម៉ោង ពួកគេអាចទទួលបានឯកសារមួយចំនួនដែលការិយាល័យរបស់ Yoon បានដាក់ជូនដោយស្ម័គ្រចិត្ត។

ប៉ូលិស​បាន​ចាត់​ទុកលោក Yoon ជា​ជន​សង្ស័យ​សម្រាប់​ការ​ចោទ​ប្រកាន់​ពី​បទ​បះបោរ។ នៅក្នុងប្រទេសកូរ៉េខាងត្បូង ប្រធានាធិបតីមិនអាចត្រូវបានកាត់ទោសនៅពេលកំពុងកាន់តំណែងនោះទេ ប៉ុន្តែឧក្រិដ្ឋកម្មនៃការបះបោរត្រូវបានចាត់ទុកថាជាករណីលើកលែង និងត្រូវប្រឈមការកាត់ទោស។

តាមរបាយការណ៍បានឲ្យដឹងថា មួយថ្ងៃមុនការប្រកាសឲ្យប្រើច្បាប់អាជ្ញាសឹក លោក Yoon បានបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីមួយភ្លាមៗ។ នៅក្នុងកិច្ចប្រជុំនោះនាយករដ្ឋមន្ត្រី Han Duck-soo បាននិយាយថា មនុស្សគ្រប់រូបនៅក្នុងកិច្ចប្រជុំបានសម្តែងការប្រឆាំងទៅនឹងសេចក្តីប្រកាសនេះ។ ប៉ុន្តែលោក Yoon មិនព្រមស្តាប់នោះទេ។

សូមជម្រាបថា គណបក្សប្រឆាំងគ្រោងនឹងដាក់សំណើមួយផ្សេងទៀតដើម្បីចោទប្រកាន់លោក Yoon នៅសប្តាហ៍នេះបន្ទាប់ពីការប៉ុនប៉ងបរាជ័យនាពេលថ្មីៗនេះ។ ការបោះឆ្នោតមួយត្រូវបានរំពឹងទុកនៅថ្ងៃសៅរ៍ខាងមុខនេះ។ សមាជិក​គណបក្ស​អំណាច​ប្រជាជន​មួយ​ចំនួន​បាន​លើក​ឡើង​ថា លើក​នេះ​នឹង​បោះឆ្នោត​គាំទ្រ​ចលនា​នេះដើម្បីផ្តន្ទាទោសលោក Yoon។

សមាជិកសភាគណបក្សកាន់អំណាច លោក Kim Jae-sub បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា លោកជឿថា Yoon គួរតែត្រូវបានចោទប្រកាន់ ដោយលោកបញ្ជាក់ថា “នេះគឺជាវិធីដែលវាត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសកូរ៉េខាងត្បូង”។យ៉ាងណាក៏ដោយ សេចក្តីព្រាងច្បាប់នេះ ត្រូវការការគាំទ្រពីសមាជិកបក្សកាន់អំណាចយ៉ាងតិចប្រាំបីទ្បើង ដើម្បីអនុម័ត។  

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា យ៉ាងហោចណាស់សមា​ជិក​ ៥​ នាក់ហើយដែលបានសម្តែងនូវការគាំទ្រចំពោះសេចក្តីព្រាងច្បាប់នេះ ហើយនឹងមានសមាជិកសភាផ្សេងទៀតផងដែរ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment