ផែនការវាយយក «ហ្គាហ្សា» នឹងអនុម័ត នៅថ្ងៃនេះហើយ

ក្រុមហាម៉ាសប៉ាឡេស្ទីនដែលមានមូលដ្ឋាននៅហ្គាហ្សា បានអំពាវនាវឱ្យអន្តរការីដាក់សម្ពាធជាអតិបរមាលើការដឹកនាំរបស់អ៊ីស្រាអែល ចំពេលចាប់ផ្តើមប្រតិបត្តិការយោធាលើការដណ្តើមយកមជ្ឈមណ្ឌលរដ្ឋបាលនៃតំបន់ហ្គាហ្សាស្ទ្រីប។

ចលនានេះ បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងកំពុងជំរុញឱ្យអ្នកសម្រុះសម្រួលដាក់សម្ពាធជាអតិបរមាលើអ៊ីស្រាអែល ដើម្បីបង្ខំឱ្យបញ្ឈប់សង្គ្រាមនៃការបំផ្លិចបំផ្លាញប្រជាជនប៉ាឡេស្ទីន។

ក្រុមហាម៉ាស់ បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំអ៊ីស្រាអែល គឺច្រានចោលរាល់កិច្ចខិតខំប្រឹងប្រែងដែលបានអនុវត្តដោយអន្តរការី នៅក្នុងក្របខ័ណ្ឌនៃកិច្ចចរចាស្តីពីបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប។

ក្រុមនេះ បានបន្ថែមថា ខ្លួនរិះគន់ទាំងអ៊ីស្រាអែល និងអាមេរិក ចំពោះការកាន់កាប់ទីក្រុងហ្គាហ្សា។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ៨ ខែសីហា អ៊ីស្រាអែល បានអនុម័តផែនការដែលស្នើឡើងដោយនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ដើម្បីគ្រប់គ្រងទឹកដីទាំងមូលនៃទីក្រុងហ្គាហ្សា និងពង្រីកប្រតិបត្តិការនៅក្នុងក្របខណ្ឌប៉ាឡេស្ទីន។ នៅថ្ងៃទី ២០ ខែសីហា រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានអនុម័តផែនការដណ្តើមយកទីក្រុងនេះ។ យោងតាមក្រុមហ៊ុនទូរទស្សន៍ និងវិទ្យុរដ្ឋកាន បានរាយការណ៍ថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានចាប់ផ្តើមប្រយុទ្ធរួចហើយនៅជាយក្រុងហ្គាហ្សា ដោយរៀបចំសម្រាប់ការពង្រីក។ យោងតាមព័ត៌មានរបស់ខ្លួន ផែនការសម្រាប់ប្រតិបត្តិការវាយយកទីក្រុងនេះ នឹងត្រូវដាក់ជូនគណៈរដ្ឋមន្ត្រីអ៊ីស្រាអែល ដើម្បីអនុម័តនៅថ្ងៃទី ២១ ខែសីហា៕

ដោយ៖ ពេជ្រ           

Written by 

Related posts

Leave a Comment