ខេត្តស្វាយរៀង៖ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ព្រឹកថ្ងៃទី២០ខែសីហាឆ្នាំ២០២៥នេះបានអញ្ជើញជាអធិបតីក្នុងកម្មវិធីវេទិកាការងា និងការចុះឈ្មោះស្វែងរកការងារធ្វើរបស់បងប្អូនប្រជាពលរដ្ឋ និងបងប្អូនពលករទើបវិលត្រឡប់មកពីប្រទេសថៃ ដែលកំពុងស្វែងរកការងារធ្វើ ក្នុងនោះមានការសម្ភាសការងារជ្រើសរើសដោយផ្ទាល់ជាមួយតំណាងក្រុមហ៊ុន និងក្រុមការងារទីភ្នាក់ងារជាតិមុខរបរនិងការងារ ស្ថិតនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង។

កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត លោកប្រធានមន្ទីរ/អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត អាជ្ញាធរពាក់ព័ន្ធ តំណាងក្រុមហ៊ុនក្នុងខេត្តចំនួន៩ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ និងពលករដែលទើបវិលមកពីប្រទេសថៃ ចូលរួមសរុបប្រមាណចំនួន៧៦៤ នាក់ ស្រី ២៣៦នាក់។
មានប្រសាសន៍ទៅកាន់វេទិការនេះ ឯកឧត្តមអភិបាលខេត្តបានសំណូមពរដល់បងប្អូនពលករខ្មែរយេីងដែលទើបត្រលប់មកពីប្រទេសថៃត្រូវខិតខំធ្វើការនៅក្នុងប្រទេសរបស់យេីង ដើម្បីជួយគ្រួសារ និងសង្គមសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរឡេីង ព្រោះថាការងារនៅក្នុងប្រទេសយេីង ក៏ដូចជានៅខេត្តស្វាយរៀង មិនខ្វះទេឱកាសធ្វេីការងារព្រោះតំបន់សេដ្ឋកិច្ចឧស្សាហកម្មជាច្រេីនកំពុងត្រូវការកម្លាំងពលកម្ម និងទទួលបានអត្ថប្រយោជន៍ច្រើនជាងធ្វើការនៅប្រទេសថៃ ដែលទទួលរងនូវការម៉ាក់ងាយពីថៅកែថៃនិងក្រុមជ្រុលនិយមមួយចំនួនរបស់គេផងដែរ។

ឯកឧត្ដមបន្តថា វេទិការនេះមានគោលបំណងសំខាន់ៗ ជាច្រេីន ទៅលេីការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជួយគាំទ្រពលករដែលវិលត្រលប់ពីប្រទេ សថៃក្នុងការទទួលបានឱកាសការងារសំដៅបង្កើនអត្រាអ្នកមានការងារធ្វើនៅតាមមូលដ្ឋាន និ ងការចូលរួមលើកស្ទួយជីវភាពប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរឡើង និងគាំពារសហគ្រាសគ្រឹះស្ថាន ក្នុងស្រុក និងបរទេសតាមរយៈការផ្គត់ផ្គងកម្លាំងពលកម្មនិងជំនាញបង្ខិតសេវាជួយស្វែងរកការងារធ្វើឱ្យកាន់តែខិតជិតដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងនោះ៖
– ផ្សព្វផ្សាយព័ត៌មានឱកាសការងារ និងសម្ភាសការងារ នៅនឹងកន្លែងភ្លាមៗពីសំណាក់សហគ្រាស គ្រឹះស្ថានដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម និងផ្តល់ឱកាសដល់និយោជកដែលមានត ម្រូវការកម្លាំងពលកម្ម។
– ផ្សព្វផ្សាយព័ត៌មានសិក្សារបស់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងរៀង របស់ក្រសួងកា រ ងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ផ្សព្វផ្សាយពីឱកាសអាហារូបករណ៍ វគ្គអប់រំបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស និងចុះឈ្មោះយុវជនមកពីក្រុមគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន 1 .5 M ។

ឯកឧត្ដមបន្ថែមទៀតថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ នៅស្រុករមាសហែកនាពេលនេះ បានផ្តល់ឱកាសការងារយ៉ាងច្រេីនជូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃឱ្យទទួលបានការងារភ្លាមៗពីក្រុមហ៊ុនក្នុងខេត្តស្វាយរៀងនៅទីនេះមានចំនួន៩ ដែលកំពុងមានតម្រូវការកម្លាំងពលកម្មចំនួន៤,០២២កន្លែង ទន្ទឹមនេះចំពោះប្រាក់ចំណូលដែលទទួលបានបើប្រៀបធៀបនឹងការទៅធ្វើការនៅប្រទេសថៃ គឺប្រហាក់ប្រហែលគ្នា ប៉ុន្តែការធ្វើការងារនៅប្រទេសថៃគ្មានសុវត្ថិភាព ហើយនៅឆ្ងាយពីស្រុកកំណើត ឆ្ងាយពីឪពុកម្ដាយទៀតផង៕គឹមសេង







