សហព័ន្ធឧស្សាហកម្ម FTI បានឲ្យដឹង កាលពីថ្ងៃអង្គារថា សន្ទស្សន៍ឧស្សាហកម្មរបស់ប្រទេសថៃ ធ្លាក់ចុះក្នុងរយៈពេល ៥ ខែ ជាប់គ្នាក្នុងខែកក្កដា ដល់កម្រិតទាបបំផុតរយៈពេល ៣ ឆ្នាំ ដោយសារតែផលប៉ះពាល់នៃពន្ធអាមេរិក និងជម្លោះព្រំដែនជាមួយប្រទេសកម្ពុជា។

ការស្ទង់មតិនេះត្រូវបានធ្វើឡើងមុនពេលដែលសហរដ្ឋអាមេរិក កំណត់ពន្ធលើការនាំចូលរបស់ថៃក្នុងអត្រា ១៩ ភាគរយ ដែលស្មើគ្នានឹងដៃគូក្នុងតំបន់។
សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់ប្រទេសថៃ កាលពីឆ្នាំមុនមានចំនួន ១៨.៣ ភាគរយនៃការនាំចេញសរុបដែលមានតម្លៃ ៥៥ ពាន់លានដុល្លារ។
ទោះជាយ៉ាងណា FTI បានបញ្ជាក់ពីការធ្លាក់ចុះនៃវិស័យឧស្សាហកម្មដល់ ៨៦.៦ ភាគរយ នៅក្នុងខែកក្កដាពី ៨៧.៧ នៅក្នុងខែមិថុនា ។
FTI បានបន្ថែមថា កត្តាផ្សេងទៀតដែលនាំឲ្យធ្លាក់ចុះនេះ គឺរួមមានទឹកជំនន់នៅភាគខាងជើងប្រទេស និងការចុះខ្សោយពីតម្រូវការ៕

ដោយ៖ ពេជ្រ