គ្រូបង្វឹកលោក Pep Guardiola បាននិយាយថា Manchester City នឹងក្លាយជាក្លិបចុងក្រោយ ដែលលោកដឹកនាំ មុនឈានជើងចូលដឹកនាំក្រុមជម្រើសជាតិជំនួសវិញ។
លោកបន្តថា «ខ្ញុំនឹងមិនដឹកនាំក្រុមណាមួយទៀតឡើយ។ ខ្ញុំនឹងពិចារណាពីពេលវេលាដ៏វែងឆ្ងាយទៅអនាគត ក្រោយពេលចាកចេញពី Man City ពោលគឺទៅដឹកនាំក្រុមជម្រើសជាតិណាមួយ មិនមែនជាក្លិបអាជីពដូចបច្ចុប្បន្ននេះទេ»៕