ត្រាំ រំពឹងជួបទាំង ពូទីន និងហ្សេលេនស្គី នៅអាឡាស្កា

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោក ចង់រៀបចំកិច្ចប្រជុំត្រីភាគីស្តីពីអ៊ុយក្រែន ដែលមានការចូលរួមពីមេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងលោក ហ្សេលេនស្គី ឆាប់ៗនេះ។

មេដឹកនាំអាមេរិករូបនេះ បានលើកឡើងថា អ្វីដែលលោក ចង់ធ្វើគឺរៀបចំតុសម្រាប់កិច្ចប្រជុំបន្ទាប់ស្ដីពីអ៊ុយក្រែន មានការចូលរួមពីលោក ពូទីន និងលោក ហ្សេលេនស្គី ដែលគួរតែកើតឡើងឆាប់ៗ ហើយវាប្រហែលជានៅអាឡាស្កា។

មេដឹកនាំសហរដ្ឋអាមេរិក ក៏បានសង្កត់ធ្ងន់ថា វានឹងក្លាយជាជំនួបដ៏មានសក្ដានុពល ដើម្បីឈានទៅរកសន្តិភាពពេញលេញ សម្រាប់អ៊ុយក្រែន និងដោះស្រាយជម្លោះដែលអូសបន្លាយ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment