តំណាងចិនច្រានចោលការចោទប្រកាន់ដោយគ្មានហេតុផលរបស់អាមេរិកចំពោះប្រទេសចិនក្នុងបញ្ហាព្រែកជីកប៉ាណាម៉ា

ថ្ងៃទី ១១ ខែសីហា ក្នុងកិច្ចប្រជុំជជែកដេញដោលបើកចំហជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីបញ្ហាសន្តិសុខសមុទ្រ លោក Fu Cong តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានច្រានចោលការចោទប្រកាន់ដោយគ្មានហេតុផលរបស់អាមេរិកចំពោះប្រទេសចិនក្នុងបញ្ហាព្រែកជីកប៉ាណាម៉ា ។

លោក Fu Congបានថ្លែងថា ក្នុងមួយរយៈពេលកន្លងទៅនេះ គណៈប្រតិភូអាមេរិកបានចោទប្រកាន់និងមួលបង្កាច់ដោយគ្មានហេតុផលចំពោះប្រទេសចិនជាច្រើនលើកក្នុងខណៈពេលពិភាក្សាអំពីប្រធានបទផ្សេងៗក្នុងសន្និសីទក្រុមប្រឹក្សាសន្តិសុខ ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះ ។ ជានិច្ចកាល ប្រទេសចិនតែងតែគោរពអធិបតេយ្យភាពព្រែកជីករបស់ប៉ាណាម៉ា ទទួលស្គាល់ឋានៈរបស់ព្រែកជីកប៉ាណាម៉ាក្នុងនាមជាផ្លូវទឹកអន្តរជាតិដ៍អព្យាក្រឹតជាស្ថាពរ ។ ការដែលអាមេរិកប្រឌិតពាក្យកុហកនិងវាយប្រហារចិនដោយគ្មានហេតុផល  គឺដើម្បីបង្កើតលេសសម្រាប់គ្រប់គ្រងព្រែកជីកប៉ាណាម៉ា ។ ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះការបង្ខិតបង្ខំនិងសម្លុតកំហែងខាងសេដ្ឋកិច្ចនិងទង្វើអនុត្តរភាព ហើយដាស់តឿនអាមេរិកឱ្យឈប់បង្ករឿងនិងប្រឌិតពាក្យកុហក ។

  លោក Fu Congបានលើកឡើងទៀតថា  អាមេរិកជាអ្នកបង្ករឿងធំបំផុតដែលបំផ្លាញស្ថិរភាពនិងសន្តិភាពនៅសមុទ្រចិនខាងត្បូង ។ អាមេរិកបានដាក់ពង្រាយអាវុធនៅតំបន់សមុទ្រចិនខាងត្បូង ក្នុងនោះបូករួមទាំងមីស៊ីលរយៈចម្ងាយមធ្យមនៅមូលដ្ឋានយោធាដីគោក ហើយតែងតែចាត់បញ្ជូននាវានិងយន្តហោះចម្បាំងដោយទ្រង់ទ្រាយធំទៅស៊ើបការណ៍និងធ្វើសមយុទ្ធយោធានៅសមុទ្រចិនខាងត្បូង  គឺប៉ុនប៉ងបង្ករឿងនៅសមុទ្រចិនខាងត្បូង និងបម្រើដល់ផលប្រយោជន៍ខាងយុទ្ធសាស្ត្រភូមិសាស្ត្ររបស់ខ្លួន ។ ប្រទេសចិនដាស់តឿនអាមេរិកឱ្យគិតពិចារណាពីកំហុសរបស់ខ្លួនឱ្យបានស៊ីជម្រៅ ហើយរ៉ាប់រងទំនួលខុសត្រូវរបស់ប្រទេសធំយ៉ាងប្រាកដប្រជា ៕

Written by 

Related posts

Leave a Comment