បន្ទាយមានជ័យ៖ កាលពីរសៀលថ្ងៃទី១២ខែសីហាឆ្នាំ ២០២៥ ទាហានថៃបានបន្តរាយបន្លាលួស នៅចំនុចច្រករបៀងណងចាន់ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មានមន្ត្រី មូលដ្ឋាន អោយដឹងថា ទាហានសៀមឯកសណ្ឋានប៉ារ៉ាប្រមាណ២០ទៅ៣០នាក់ បានយកលួសបន្លាមកហ៊ុមព័ទ្ធបិទផ្លូវចូលផ្ទះប្រជាពលរដ្ឋខ្មែរពី ៣ទៅ ៤ខ្នង និងផ្លូវចូលច្រកណងចាន់ កាលពីល្ងាចថ្ងៃទី១២ សីហា ឆ្នាំ២០២៥ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕




