Real Madrid ច្រានចោលការប្រកួត La Liga នៅសហរដ្ឋអាមេរិក

Real Madrid បានច្រានចោលយ៉ាងដាច់អហង្ការចំពោះផែនការប្រកួត La Liga របស់ Villarreal ជាមួយក្រុម Barcelona នៅសហរដ្ឋអាមេរិក ដោយនិយាយថាវា “បង្កើតគំរូដែលមិនអាចទទួលយកបាន” ។

ការប្រកួតនេះគ្រោងធ្វើឡើងនៅថ្ងៃទី ២១ ខែធ្នូនៅឯកីឡដ្ឋាន Estadio de la Ceramica របស់ Villarreal ប៉ុន្តែសហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) បានអនុម័តសំណើកាលពីថ្ងៃចន្ទដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតនៅអាមេរិក។

ឥឡូវនេះ RFEF នឹងស្វែងរកការអនុញ្ញាតពី FIFA និង Uefa ដើម្បីផ្លាស់ទីតាំងការប្រកួតទៅកាន់កីឡដ្ឋាន Hard Rock ​ដែលស្ថិតក្នុងទីក្រុង Miami ជាទីដែលរៀបចំព្រឹត្តិការណ៍ World Cup 2026 ចំនួន ៧ប្រកួតផងនោះ។

​RFEF បាននិយាយយោងតាមស្មារតី​នៅក្នុងកិច្ចប្រជុំ​នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ក្រុមប្រឹក្សាបានទទួលសំណើពីក្លិប Villarreal CF និង FC Barcelona ក្នុងប្រកួតទី១៧ របស់ពួកគេក្នុងលីគ យកទៅប្រកួតនៅទឹកដីអាមេរិកជំនួសប្រទេសអេស្ប៉ាញវិញ ស្របពេលសហព័ន្ធក៏បានកំពុងរៀបចំដាក់សំណើទៅ FIFA ដើម្បីបានប្រកួតនៅថ្ងៃទី២០ ខែធ្នូចុងឆ្នាំដែរ»។

​ប៉ុន្តែជុំវិញបញ្ហានេះ Real Madrid បាន​សម្តែង​ការ​បដិសេធ​យ៉ាង​ខ្លាំង​បំផុត​ចំពោះ​សំណើ​ដើម្បី​លេង​ការ​ប្រកួត​នៅ​ក្រៅ​ប្រទេស​អេស្ប៉ាញ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ ក្លឹប​បាននិយាយថា “ប្រសិនបើសំណើនេះត្រូវបានអនុវត្ត ផលវិបាករបស់វានឹងមានសភាពធ្ងន់ធ្ងរដែលពួកគេនឹងមាន ​មុន និងក្រោយសម្រាប់ពិភពបាល់ទាត់”៕

Written by 

Related posts

Leave a Comment