ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងព្យាយាមដណ្តើមយកទឹកដីមួយចំនួនមកវិញសម្រាប់អ៊ុយក្រែន ក្នុងអំឡុងជំនួបជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃសុក្រនេះ។

លោក បានបញ្ជាក់សន្និសីទសារព័ត៌មានមួយនៅឯសេតវិមានថា រុស្ស៊ីបានកាន់កាប់ផ្នែកធំមួយនៃទឹកដីអ៊ុយក្រែន។ យើងនឹងព្យាយាមដើម្បីយកទឹកដីនោះមកវិញខ្លះសម្រាប់អ៊ុយក្រែន។
លោក ត្រាំ និងប្រធានាធិបតីរុស្ស៊ី នឹងជួបពិភាក្សាគ្នានៅរដ្ឋអាឡាស្កា ចុងសប្តាហ៍នេះ។ លោក ត្រាំ អះអាងថា លោក ប្រើពេលតែ ២នាទីប៉ុណ្ណោះ អាចកំណត់លទ្ធផលនៃកិច្ចប្រជុំនេះបានហើយ។
លោក ត្រាំ បានកត់សម្គាល់ថា បន្ទាប់ពីកិច្ចប្រជុំនេះនឹងមានការដោះដូរ និងការផ្លាស់ប្តូរទឹកដីមួយចំនួនរវាងរុស្ស៊ី និងអ៊ុយក្រែន ផងដែរ។
គួរបញ្ជាក់ថា ជំនួបកំពូលនេះ នឹងកើតឡើងឆាប់ៗ ខណៈជាកិច្ចប្រជុំមួយដែលពិភពលោក ជាពិសេសប្រជាជនអ៊ុយក្រែន កំពុងរង់ចាំមើលលទ្ធផល៕

ដោយ៖ ពេជ្រ