បន្ទាយមានជ័យ៖ព្រឹកថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២៥ លោកឧកញ៉ា ឡាច ប៊ុនលីម និង លោកជំទាវ ខាលីនដា បានជួយឧបត្ថម្ភថវិកាចំនួន ២០លានរៀល ទឹកសុទ្ធចំនួន ៤០០កេស និង សាច់ក្រកចំនួន ៤០០គីឡូក្រាម ជូនដល់រដ្ឋបាលខេត្តបន្ទាយមានជ័យយ សម្រាប់យកទៅចែកជូនប្រជាពលរដ្ឋដែលជម្លៀសខ្លួនពីលំនៅឋាន និង ចែកជូនដល់កងកម្លាំងប្រចាំការឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យនេះ។

លោក អ៊ុ រាត្រី បានមានប្រសាសន៍ថា ៖ការចូលរួមឧបត្ថម្ភ របស់ លោកឧកញ៉ា ឡាច ប៊ុនលីម លោកជំទាវ ខាលីនដា ជូនដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រាប់យកទៅចែកជូនប្រជាពលរដ្ឋដែលជម្លៀសខ្លួនពីលំនៅឋាន និង ចែកជូនដល់កងកម្លាំងប្រចាំការឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្ត នេះ គឺជាការលើកទឹកចិត្ត និងឆ្លុះបញ្ចាំងឲ្យឃើញ ពីការចូលរួមចំណែក សម្រាលការលំបាករបស់កងកម្លាំង ដែលបានលះបង់កម្លាំងកាយចិត្ត ការពារបូរណភាពទឹកដី ស្របតាមអនុសាសន៍របស់សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សមរភូមិមុខ និងសមរភូមិក្រោយ រួមគ្នាដើម្បីការពារជាតិមាតុពីសំណាក់សត្រូវសៀមឈ្លានពាន។

លោក អ៊ុ រាត្រី បានលើកម្រាម ដៃ ១០ ធ្វើការបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុង លោក ទេវតាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ដែលមានទេវតាព្រះនាម កិមិរាទេវី សូមជួយប្រោះព្រហ្មប្រសិទ្ធិពរជ័យ សិរីមង្គល បវរសួស្តីរ វិបុលសុខគ្រប់ប្រការ ដល់ លោកឧកញ៉ា ឡាច ប៊ុនលីម លោកជំទាវ ខាលីនដា ប្រជាពលរដ្ឋទាំងអស់ ពិសេសសប្បុរសជនជិតឆ្ងាយ ផុតទុក្ខពីសង្គ្រាម ឈ្លានពាន សៀម មកលើទឹកដីខ្មែរយើង ឲ្យពួកចោរសៀមឈ្លានពានវិនាសអន្តរាយអស់ទៅផងដែរ៕


