រន្ធត់ចិត្ត៖ ករណីដុតភ្ញៀវទេសចរជនជាតិម៉ាឡេស៊ី ២ នាក់ នៅកណ្តាលក្រុងបាងកក ប្រទេសថៃ

យោងតាមសារព័ត៌មានក្នុងស្រុក បានឱ្យដឹងថា បុរសជនសង្ស័យជាជនជាតិថៃម្នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីប្រើភ្លើងដុតភ្ញៀវទេសចរជនជាតិម៉ាឡេស៊ី ២ នាក់ នៅកណ្តាលទីក្រុងបាងកក កាលពីយប់ថ្ងៃព្រហស្បតិ៍។

ជនរងគ្រោះជាជនជាតិម៉ាឡេស៊ី ២ នាក់ ដែលត្រូវបានគេកំណត់អត្តសញ្ញាណថាមានឈ្មោះ Ong Yik Leong អាយុ ២៦ ឆ្នាំ និងម្នាក់ទៀតឈ្មោះ Gan Xiao Zhen អាយុ ២៧ ឆ្នាំ ត្រូវជាគូរស្នេហ៍ ដែលកំពុងអង្គុយលេងនៅផ្សារទំនើបមួយកន្លែងក្នុងរដ្ឋធានីបាងកក ក៏ត្រូវជនសង្ស័យ ធ្វើសកម្មភាពតែម្ដង។

ជនសង្ស័យមានឈ្មោះ Varakorn Pubthaisong អាយុ ៣០ឆ្នាំ ។

យោងតាម លោក Bong Yik Jui ភារធារី​ទទួលបន្ទុក​កិច្ចការ​បណ្តោះអាសន្ន​នៃ​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​ប្រទេស​ថៃ​ បាន​រាយការណ៍​ថា បច្ចុប្បន្ន ជនរងគ្រោះទាំង ២ កំពុងស្ថិតក្នុង​ស្ថានភាព​របួសធ្ងន់ធ្ងរ ។

លោក Yingyos Suwanno មេប៉ូលិសក្នុងតំបន់ បានបញ្ជាក់ថា ជនសង្ស័យមានវិបរ្តិផ្លូវចិត្ត ដោយសារអត់ការងារធ្វើ ខណៈក៏ធ្លាប់ជាអតីតអ្នកប្រដាល់ផងដែរ៕

ដោយ៖ ពេជ្រ                    

Written by 

Related posts

Leave a Comment