គ្រូព្រះខ័នរាជស្វាយរៀងលោក Mattew Mcconkey បាននិយាយអំពីការរៀបចំក្រុមប្រកួតដំបូងថា «ក្រុមរបស់យើងគឺពិតជាល្អខ្លាំងបើនិយាយអំពីឥរិយាបថ និងការធ្វើការរបស់កីឡាករ។ ក្លិបបានធ្វើការផ្លាស់ប្តូរជាច្រើនទាំងកីឡាករ និងបុគ្គលិក ដូច្នេះវាគឺជាពេលដែលយើងត្រូវផ្តោតលើការស្គាល់គ្នា និងយល់ពីរបៀបលេងរបស់យើង។ លោកបានបន្តថា យើងនៅមានតែត្រូវការពេលវេលា ដូច្នេះការរួមបញ្ចូលគ្នារបស់ក្រុមនឹងត្រូវមានភាពប្រសើរឡើងដូចគ្នា។ យើងនៅកម្រិតមួយដែលល្អ ប៉ុន្តែដំណើររបស់យើងនៅវែងឆ្ងាយទៀត។»
សូមជម្រាបថា ព្រះខ័នរាជស្វាយរៀង នឹងត្រូវប៉ះណាហ្គាវើលដ៍ នៅថ្ងៃទី១០ ខែសីហា សម្រាប់ការប្រកួតសប្ដាហ៍ទី១ នៃក្របខណ្ឌលីគកំពូលកម្ពុជារដូវកាលថ្មី ឆ្នាំ២០២៥-២០២៦៕
