ប្រេងសាំង ឡើងថ្លៃបន្តិច នៅថ្ងៃនេះ

តម្លៃប្រេង បានហក់ឡើងបន្តិច នៅថ្ងៃពុធនេះ បន្ទាប់ពីការគម្រាមកំហែងពន្ធរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ លើប្រទេសឥណ្ឌា ជុំវិញការទិញប្រេងឆៅពីរុស្ស៊ី។

ប្រេងឆៅរបស់ Brent បានហក់ឡើង ២៩ សេន ឬ ០.៤ ភាគរយ ស្មើនឹង ៦៧.៩៣ ដុល្លារ ក្នុងមួយបារ៉ែល ខណៈប្រេងឆៅ West Texas Intermediate របស់អាមេរិក តម្លៃ ៦៥.៤៤ ដុល្លារក្នុងមួយបារ៉ែល ហក់ឡើង ២៨ សេន ឬ ០.៤ ភាគរយ។ ប្រេងទាំង ២ បានធ្លាក់ចុះជាង ១ ដុល្លារ កាលពីថ្ងៃអង្គារ។

ប្រធានាធិបតីអាមេរិកលោក ត្រាំ បានព្រមានទាំងឥណ្ឌា និងប្រេស៊ីល ពីការយកពន្ធកប់ពពកបើនៅតែបន្តទិញប្រេងពីប្រទេសរុស្ស៊ី ៕

ដោយ៖ ពេជ្រ ​

Written by 

Related posts

Leave a Comment