អឺរ៉ុប ចោទ​ចិន ​ថាលួចផ្ដល់គ្រឿងបន្លាស់​ដ្រូនឲ្យទៅរុស្ស៊ី

អ្នកការទូតអឺរ៉ុបម្នាក់ បានប្រាប់ឲ្យដឹងថា សហភាពអឺរ៉ុប កំពុងរៀបចំទណ្ឌកម្មប្រឆាំងនឹងប្រទេសចិន ក្រោយរកឃើញថាផ្គត់ផ្គង់គ្រឿងបន្លាស់យន្តហោះគ្មានមនុស្សបើក (ដ្រូន) ដល់ប្រទេសរុស្ស៊ី និងគាំទ្រប្រតិបត្តិការយោធាពិសេស។

អ្នកការទូតរូបនេះ បានលើកឡើងថា យើងនឹងជំរុញឱ្យមានការដាក់ទណ្ឌកម្មលើប្រទេសចិន ជុំវិញបញ្ហានេះ។

របាយការណ៍ បានបង្ហាញថា ការផ្គត់ផ្គង់ម៉ូទ័រនៃយន្តហោះគ្មានមនុស្សបើក (ដ្រូន) គឺមានដើមកំណើតពីប្រទេសចិនក្រោមការក្លែងបន្លំម៉ាកពាណិជ្ជកម្មដើម្បីគេចចេញពីការដាក់ទណ្ឌកម្មរបស់លោកខាងលិច។

គួរបញ្ជាក់ថា ការផ្គត់ផ្គង់នេះ បង្កឲ្យមានការព្រួយបារម្ភពីការពង្រីកសង្គ្រាមកាន់តែធំ និងអូសបន្លាយកាន់តែយូរ រួមទាំងសម្លាប់មនុស្សកាន់តែច្រើន៕

ដោយ៖ ពេជ្រ   

Written by 

Related posts

Leave a Comment