តុលាការកំពូលនៃប្រទេសប្រេស៊ីល បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនអតីតប្រធានាធិបតីស្តាំនិយម លោក Jair Bolsonaro នៅក្នុងលំនៅដ្ឋានរបស់លោក។

លោក Bolsonaro រងការចោទប្រកាន់ថាបានរៀបចំធ្វើរដ្ឋប្រហារមួយ ខណៈដែលលោក បដិសេធការលើកឡើងនេះ។
ចៅក្រមដែលទទួលបន្ទុកស៊ើបអង្កេត សំណុំរឿងលោក Bolsonaro គឺលោក Alexandre de Moraes បាននិយាយថា ការសម្រេចចិត្តនេះគឺដោយសារតែ លោក Bolsonaro មិនគោរពតាមការសម្រេចរបស់តុលាការ កាលពីខែមុន។
ទោះជាយ៉ាងណា ជាការឆ្លើយតប ក្រុមចៅក្រមរបស់លោក Bolsonaro បានបដិសេធថាមិនបានបំពានលើការសម្រេចណាមួយឡើយ ហើយថានឹងប្តឹងឧទ្ធរណ៍វិញ ចំពោះការចោទប្រកាន់នេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក បានលើកឡើងពីការថ្កោលទោសលើសេចក្តីសម្រេចរបស់តុលាការក្នុងការឃុំខ្លួននេះ ហើយព្រមានសម្រាប់ការដាក់ទណ្ឌកម្មទាំងអស់លើប្រេស៊ីល ផងដែរ។
គួរបញ្ជាក់ថា កន្លងមក លោក ត្រាំ បានចាត់ទុកការកាត់ក្តីលើលោក Bolsonaro ជាហេតុផលនៃការដំឡើងពន្ធ ៥០ ភាគរយ លើទំនិញប្រេស៊ីលមួយចំនួន៕

ដោយ៖ ពេជ្រ