បាញ់ប្រហារក្នុងបារមួយកន្លែង នៅអាមេរិក ស្លាប់ ៤នាក់

ផ្ទុះការបាញ់ប្រហារនៅបារមួយកន្លែង កាលពីថ្ងៃសុក្រ នៅទីក្រុង Anaconda រដ្ឋ Montana សហរដ្ឋអាមេរិក បណ្ដាលឲ្យមនុស្ស ៤នាក់ស្លាប់។ នេះបើយោងតាមមន្ត្រីក្នុងតំបន់។

ការបាញ់ប្រហារនេះ បានកើតឡើងនៅឯបារ The Owl Bar ក្នុងទីក្រុង Anaconda ដែលជាទីក្រុងមួយស្ថិតនៅភាគនិរតីនៃរដ្ឋ Montana ។

ទោះជាយ៉ាងណា ជនសង្ស័យ ត្រូវបានគេកំណត់អត្តសញ្ញាណថា មានឈ្មោះ Michael Paul Brown ខណៈកំពុងតាមចាប់ខ្លួន។

មន្ត្រី​បាន​បង្ហោះ​រូបថត​ជនសង្ស័យ​នៅលើ​បណ្តាញ​សង្គម​ ហើយ​អំពាវនាវឲ្យសាធារណជន​ បើបករទះឃើញរាយការណ៍បន្ទាន់ទៅសមត្ថកិច្ច។

គួរបញ្ជាក់ថា ហេតុការណ៍បាញ់បករហារនេះ សម្លាប់មនុស្ស ៤ នាក់ ខណៈមូលហេតុដែលឈានដល់ការផ្ទុះអាវុធនេះ នៅមិនទាន់ដឹងនៅឡើយទេ៕

ដោយ៖ ពេជ្រ                   

Written by 

Related posts

Leave a Comment