អាជ្ញាធរស្រុកបាទីចុះសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារកងទ័ពដែលកំពុងបំពេញភារកិច្ចនៅសមរភូមិមុខ

តាកែវ ៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ លោក តែ ឆុន ប្រធានក្រុមប្រឹក្សាស្រុក និងលោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកបាទីព្រមទាំងមានការចូលរួមពីសំណាក់ លោក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី លោកអធិការរងលោក/លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ និងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារកងទ័ព ដែលកំពុងបំពេញភារកិច្ចនៅសមរភូមិមុខ។ 

លោក ភួង ឈីម អភិបាលស្រុកបាទីបានអោយដឹងថាទន្ទឹមនឹងការចុះសួសុខទុក្ទនោះ លោកក៏បាននាំយកអំណោយរបស់សប្បុរសជនក្នុងឃុំសូរភី ដែលបានឧបត្ថម្ភតាមរយៈរដ្ឋបាលឃុំសូរភី ជូនដល់គ្រួសារកងទ័ពជួរមុខចំនួន ៦៦គ្រួសារ ស្ថិតនៅភូមិត្រពាំងឫស្សី និងភូមិភ្នំតូច ក្នុងមួយគ្រួសារទទួលបាន៖
_មី ២៥កញ្ចប់
-ត្រីងៀត កន្លះគីឡូ
-ទឹកត្រី៣ ដប
-ទឹកស៊ីអ៉ីវ ២ដប
-អង្ករ 25គីឡូ
-ថវិការចំនួន៦០.០០០៛ ក្នុងនោះ គ្រួសារលោកម៉ៅ ណុល ចំនួន២០០.០០០រៀល ។សរុបថវិកា៤.១៦០.០០០៛។ តាកែវ

Written by 

Related posts

Leave a Comment