Neymar ចំណាយប្រាក់ជាង ១.៥ លានដុល្លារទិញរថយន្ត Batmobile

Neymar បានចំណាយប្រាក់ជាង ​១.៥ លានដុល្លារអាមេរិកលើរថយន្ត Batmobile Tumbler ​ជាប្រភេទរថយន្តរចនារូបរាងចម្លងតាមគំរូ រថយន្តក្នុងខ្សែភាពយន្តមនុស្សអច្ឆរិយ Batman ដ៏ល្បីល្បាញ។

យោងតាមការចុះផ្សាយរបស់កាសែត Marca បានឲ្យដឹងថា រថយន្តរចនាយ៉ាងពិសេសម៉ាក Batmobiles ដែល Neymar បានទិញ ជារថយន្តដែលផលិតត្រឹមតែ ១០គ្រឿង ប៉ុណ្ណោះលើពិភពលោក ហើយមានកម្មសិទ្ធិផលិតផ្ទាល់ដោយផលិតកម្មភាពយន្តហូលីវូដដ៏ល្បីឈ្មោះ Warner Bros​ ដើម្បីប្រារព្ធខួបលើកទី ៨៥ នៃតួអង្គ Batman ​ ​ហើយកន្លងមករថយន្តពិសេសនេះ មានតម្លៃជិត ៣លានដុល្លារឯណោះ។

សូមជម្រាបថា រថយន្តម៉ាក Batmobile Tumbler មានប្រវែងបណ្តោយ ៤,៦៥ម៉ែត្រ និងទន្ទឹង​ ២,៨ម៉ែត្រ ផលិតឡើងដោយមានតួខ្លួនរថយន្តពីដែក និងរូបរាងផ្នែកខាងក្រៅរបស់រថយន្ត ធ្វើឡើងពីជាតិសរសៃកាបូន (Carbon Fiber) រួមទាំងមានការបំពាក់ប្រព័ន្ធការពារគ្រាប់កាំភ្លើងថែមទៀត។ ។ វាត្រូវបានបំពាក់ដោយម៉ាស៊ីន ​៨ (V8 Engines) ទំហំស៊ីឡាំង ៦,២លីត្រ រថយន្តនេះអាចបង្កើតល្បឿនសន្ទុះ ៥២៥សេះ។ ​អ្វីដែលធ្វើឱ្យ Batmobile Tumbler មានលក្ខណៈពិសេសដាច់គេនោះគឺ ​អាចមានសមត្ថភាពបាញ់គ្រាប់បែកផ្សែង ប្រើប្រាស់ម៉ាស៊ីនស្រដៀងនឹងម៉ាស៊ីនយន្តហោះចម្បាំង ការបំពាក់កាំភ្លើង គ្រឿងតែងលម្អរបន្ថែម ប៉ុន្តែសមត្ថភាពទាំងនេះគឺមានតែនៅក្នុងខ្សែភាពយន្តតែប៉ុណ្ណោះ៕

Written by 

Related posts

Leave a Comment