កិច្ចប្រជុំត្រីភាគីរវាងតំណាងមកពីប្រទេសអ៊ីរ៉ង់ រុស្ស៊ី និងចិន បានធ្វើឡើងនៅទីក្រុងតេហេរ៉ង់ កាលពីថ្ងៃទី ២២ ខែកក្កដា ដោយផ្តោតលើការដោះស្រាយវិបត្តិជុំវិញកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់។ ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍ថា

យោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Tasnim បានឲ្យដឹងថា ភាគីទាំង ៣ យល់ព្រមបន្តការពិគ្រោះយោបល់ និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយវិបត្តិជុំវិញកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់។
របាយការណ៍ បានបន្ថែមថា កិច្ចប្រជុំបែបនេះ នឹងបន្តនៅកម្រិតផ្សេងៗក្នុងសប្តាហ៍បន្តបន្ទាប់។
គួរបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនៅអ៊ីរ៉ង់ ប្រមុខគណៈប្រតិភូរុស្ស៊ី និងចិន បានជួបប្រជុំដាច់ដោយឡែកជាមួយអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ទទួលបន្ទុកកិច្ចការនយោបាយ លោក Majid Takht-Ravanchi និងអ្នកការទូតអ៊ីរ៉ង់ផ្សេងទៀត៕

ដោយ៖ ពេជ្រ